៣ប្រទេសក្បែរខាងកម្ពុជា ឆ្លងថ្មី ជាង២៦៦០០នាក់ទៀត

ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ថៃប្រកាសឆ្លងកូវីដ ថ្មីៗ ១៤៩៥៦នាក់ វៀតណាមឆ្លង ១១៤២៩នាក់ និងឡាវ ២៧៤នាក់ សរុបជារួម ប្រទេសជិតទាំង៣របស់កម្ពុជា ឆ្លងថ្មី បន្ថែមទៀត ចំនួន២៦,៦៥៩នាក់ទៀត ត្រឹមពេលប្រមាណ១ថ្ងៃមកនេះ។

ថៃប្រកាស នាព្រឹកថ្ងៃទី២ កញ្ញា ពីតួលេខប្រចាំថ្ងៃនេះ ដែលធ្វើឲ្យខ្លួនមានឆ្លងសរុបកើនដល់ ១,២៣៤,៤៨៧នាក់ ស្លាប់១២,០០៩នាក់ហើយ។ រីឯវៀតណាមបានប្រកាសពីយប់មិញ ធ្វើឲ្យវៀតណាមឆ្លងសរុបកើនដល់៤៧៣,៥៣០នាក់ ស្លាប់ កើនដល់១១,៨៦៨នាក់។ ឡាវវិញ ក៏បានប្រកាសកាលពីយប់មិញដូចគ្នា ធ្វើឲ្យឡាវមានឆ្លងសរុបកើនដល់ ៥៤១៨ និងស្លាប់១៤នាក់។

ជាកត់សម្គាល់ វៀតណាមមានមនុស្សស្លាប់ប្រចាំថ្ងៃច្រើនជាងគេ ក្នុងរបាយការណ៍ចុងក្រោយនេះ ក្នុងនោះ មានរហួតដល់ ៤៣៣នាក់ បន្ទាប់មកគឺថៃ មាន២៦២នាក់ ខណៈឡាវគ្មានស្លាប់ថ្មីទេ ម្សិលមិញ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner