ឯកឧត្ដម សោម ពិសិដ្ឋ អញ្ចេីញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ផ្តល់ជូនដល់ប្រជាពរដ្ឋជួបការលំបាក
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២១នេះ ឯឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខនិងនាំយកអំណោយ រួមមាន អង្ករ មី ទឹកបរិសុទ្ធ និងថវិកា ទៅផ្តល់ជូនដល់ប្រជាពលដ្ឋជួបការលំបាក ដោយសាវិបត្តិជំងឺកូវីដ-១៩ ចំនួន ៤០គ្រួសារ នៅភូមិអន្ទង់ស និងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
មានប្រសាសន៍ ទៅកាន់បងប្អូនប្រជាពលដ្ឋ ដែលកំពុងជួបការលំបាកនាពេលនោះ ឯកឧត្តម សោម ពិសិដ្ឋ គូសបញ្ជាក់ថា វិបត្តិនៃជំងឺឆ្លងជាសាកលកូវីដ-១៩ បានធ្វើឱ្យបងប្អូនទាំងអស់ជួបការលំបាកក្នុងជីវភាពរស់នៅ បាត់បង់ការងារ បាត់បង់ប្រាក់ចំណូល ដែលធ្វើឱ្យប្រជាជនមួយចំនួនធ្លាក់ក្នុងបន្ទាត់ភាពក្រីក្រ។ ស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជំនួយសង្គមជាច្រើន ដើម្បីជួយសម្រួលដោះស្រាយការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដូចជាការឧបត្ថម្ភសាច់ប្រាក់តាមរយៈការផ្តល់ប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ ជាដើម ក្រៅពីនេះរាជរដ្ឋភិបាល បានជម្រុញដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ឱ្យចុះជាប់ដល់មូលដ្ឋានប្រជាពលរដ្ន ដើម្បីក្តាប់ជាប់នូវសុខទុក្ខ និងចាំអន្តរាគមន៍ជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ។
ឯកឧត្តមអភិបាលសង្កត់ធ្ងន់ថា តាមរយៈគោលនយោយបាយស្រោចវ៉ាក់សាំង របស់ រាជរដ្ឋាភិបាល ខេត្តកែបយើង បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ស្ទេីតែ ១០០% ដូច្នេះសូមឱ្យបងប្អូនដែលនៅមិនទាន់បានទៅទទួលវ៉ាក់សាំងការពារកូវីដ-១៩ សូមរួសរាន់ទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីឈានទៅបើកដំណើរការ ប្រក្រតីភាពលើគ្រប់វិស័យវិញ តាមចក្ខុវិស័យរបស់រាជរដ្ឋភិបាល ៕