អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១៩លាន២៦ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៥៤ម៉ឺននាក់ និងជាសះស្បើយ១៩៦លាន៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២១៩លាន២៦ម៉ឺន៥ពាន់៦៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៥៤ម៉ឺន៥ពាន់១៥៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៩៦លាន៤ម៉ឺន១ពាន់២១១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤០លាន៣៣ម៉ឺន៧១២នាក់ ស្លាប់ចំនួន៦៥ម៉ឺន៩ពាន់៩២៧នាក់ និងជាសះស្បើយចំនួន៣១លាន១៣ម៉ឺន៧ពាន់៩៣៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន៨៥ម៉ឺន៦ពាន់៨៦៣នាក់ ស្លាប់៤៣ម៉ឺន៩ពាន់៥៥៩នាក់ និងជាសះស្បើយ៣១លាន២១ម៉ឺន៩៧នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៨០ម៉ឺន៤ពាន់២១៥នាក់ ស្លាប់ចំនួន៥៨ម៉ឺន១ពាន់២២៨នាក់ និងជាសះស្បើយ១៩លាន៧៧ម៉ឺន៥ពាន់៨៧៣នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner