ប្រមុខការពារជាតិអាមេរិកហៅប្រតិបត្តិការជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថានថា ជា “វីរភាព” និងជា “ប្រវត្តិសាស្រ្ត”

វ៉ាស៊ីនតោន៖ មេដឹកនាំកងកម្លាំងប្រដាប់អាវុធអាមេរិកបានក្រឡេកមើលទៅក្រោយសង្គ្រាមដ៏វែងបំផុតរបស់ប្រទេសមហាអំណាចពិភពលោកនេះ។ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin និងប្រធានអគ្គសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ Mark Milley ដោយលោកទាំងពីរនាក់ធ្លាប់បានបម្រើការនៅអាហ្វហ្គានីស្ថានក្នុងកំឡុងពេលជម្លោះ២០ឆ្នាំមកនេះ។

លោក Austin បានគូសបញ្ជាក់ពីទស្សនៈរបស់គាត់លើបេសកកម្ម និងការដឹកជញ្ជូនមនុស្សជាង១២ម៉ឺននាក់ រួមទាំងជនជាតិអាមេរិកចំនួន៦ពាន់នាក់។ គាត់បានហៅប្រតិបត្តិការជម្លៀសនេះថា ជា “វីរភាព” និងជា “ប្រវត្តិសាស្ត្រ”។ កងទ័ពចុងក្រោយបានចាកចេញនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ មួយថ្ងៃមុនថ្ងៃកំណត់ដែលពួកគេត្រូវដកចេញជាផ្លូវការចេញពីអាហ្វហ្គានីស្ថាន។

តាលីបង់បានកាន់កាប់ប្រទេសនេះប៉ុន្មានសប្តាហ៍ មុនពេលជនជាតិអាមេរិកចាកចេញ។ លោកឧត្តមសេនីយ៍ Milley បាននិយាយថា តាមបទពិសោធន៍របស់គាត់ តាលីបង់ គឺជា “ក្រុមគ្មានមេត្តា” លោកថា តើការផ្លាស់ប្តូរ ឬមិនផ្លាស់ប្តូរនៅតែត្រូវរង់ចាំមើលទាំងអស់គ្នា៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner