ខេត្តព្រះសីហនុ នឹងបើកឲ្យដំណើរការអាជីវកម្ម នៅតាមភោជនីយដ្ឋានអាហារដ្ឋាន នៅក្នុងក្រុង និងតាមបណ្ដាក្រុង ស្រុក ទូទាំងខេត្តព្រះសីហនុ ឡើងវិញ
ដោយសារតែវិបត្តិជំងឺកូវីដ ១៩ បានរីករាលដាលឆ្លងនៅក្នុងសហគ មន៍ រដ្ឋបាលខេត្តព្រះសីហនុ បានផ្អាកដំណើរ ការអាជីវកម្មមួយចំនួន នាពេលកន្លងមកដើម្បី ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្រោយការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ តាមរយៈការចាក់វ៉ាក់សាំងជូន ប្រជាពល រដ្ឋ នៅដូសទី ២ នឹងឈានដល់ដូសទី ៣ ឬដូសជម្រុញ បានធ្វើឱ្យ អត្រានៃការឆ្លងរីករាល ដាល មានការថយចុះនិងល្អប្រសើរ។
នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គង់ វិតាណៈ អភិបាលរងខេត្តព្រះសី ហនុ មន្ទីរទេសចរណ៍ខេត្ត និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅតាមគោលដៅទីតាំង អា ហារដ្ឋាន ភោជនីយដ្ឋាន ក្នុងក្រុងព្រះសីហនុ បើកឲ្យដំណើរការឡើងវិញ តែត្រូវអនុវត្ត តាមវិធានការ របស់ក្រសួងសុខាភិបាល និង វិធា នការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោក តាំង សុចិត្តគ្រឹះស្នា ប្រធាន មន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា ដោយអនុ វត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាល ខេត្តព្រះសីហនុ និងសារាចរណែនាំរបស់ក្រសួងទេសចរណ៍ បើកអាជីវកម្មភោជនីយដ្ឋាន- អាហារដ្ឋានឡើងវិញ។
ព្រោះបច្ចុប្បន្ន ស្ថាន ភាពនៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ -១៩ នៅខេត្តព្រះសីហនុមានលក្ខណៈធូរ ស្រាល និងល្អប្រសើរដូចនេះដើម្បីសម្រួលដល់សកម្មភាពអាជីវកម្មភោជនីយដ្ឋាន- អាហារដ្ឋានផងក៏ដូចជាបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៌ ជាពិសេសការធានាបាននូវនិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ចសង្គម និងការរក្សាការពារសុវត្ថិភាពក្នុងការទប់ស្កាត់ ការរាលដាលជំងឺកូវីដ-១៩ ម្ចាស់អាជីវកម្មដែលអនុញ្ញាតឲ្យភ្ញៀវចូលទទួលទានអាហារនៅក្នុង ទីតាំងរបស់ខ្លួន ត្រូវបំពេញតាមគោលការណ៍ណែនាំ របស់ក្រុមការងារអនុគណៈកម្មការទី ៦ តម្រូវឲ្យម្ចាស់ អ្នកគ្រប់គ្រង និងបុគ្គលិកត្រូវមានកាត បញ្ជាក់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន២លើក បានរួចរាល់ អ្នកគ្រប់ គ្រង និងបុគ្គលិកទាំងអស់ត្រូវយកសំណាកចំនួន ២លើកក្នុងមួយខែ ដែលជាបន្ទុករបស់ម្ចាស់អាជីវកម្ម។
ម្ចាស់អាជីវកម្ម ភោជនីយ ដ្ឋាន- អាហារដ្ឋានទាំងអស់ត្រូវគោរពឱ្យបានត្រឹមត្រូវ ដោយអនុវត្តតាមវិធានការ -៣កុំ ៣ការពារ” របស់សម្តេចតេជោ វិធានការសុវត្ថិ ភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ និងវិធានការ របស់ក្រសួងសុខាភិបាល ស្តីពីការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ត្រូវរៀបចំឱ្យមានទឹកអាល់កុល ឬជែលសម្រាប់លាងដៃ នៅមុខច្រកចេញចូល និងត្រូវឲ្យបុគ្គលិកធ្វើការវាស់កម្តៅភ្ញៀវទាំ ងអស់ និងរក្សាគម្លាត មិនត្រូវទទួលភ្ញៀវលើស ពីចំណុះជាដាច់ខាត ជាពិសេសមិនអនុញ្ញាតអោយមានការរៀបចំពិធីជប់លាងឬជួបជុំមនុស្សច្រើនកុះករជាដាច់ខាត៕មន្ទីរព័ត៌មានខេត្តព្រះសីហនុ