កីឡាករប៉ារ៉ាឡាំពិកសញ្ជាតិអាហ្វហ្កានីស្ថាន២រូបជម្នះរាល់ឧបសគ្គចេញទៅប្រកួតនៅតូក្យូដោយសុវត្ថិភាព

នៅ​ពេល​យន្ត​ហោះ​របស់​ខ្លួន​​ហោះ​ឆ្ពោះ​ទៅ​ទី​ក្រុង​តូក្យូ​លោក​ Andrew Parsons ប្រធាន​គណៈ​កម្មាធិការ​ប៉ារ៉ាឡាំពិក​អន្តរជាតិ​បាន​​ទទួល​បាន​ដំណឹង​មិន​សប្បាយ​ចិត្ត​​មួយ​គឺ ​​អត្តពលិក​ពីរ​នាក់​មក​ពី​អាហ្វហ្គានីស្ថាន​នឹង​មិន​អាច​ហោះហើរ​ ដោយ​សុវត្ថិភាព​ពី​ទី​ក្រុង​កាប៊ុល​ទៅ​កាន់​ ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​ការ​ប្រកួត​កីឡា​ឡើយ។​

ប្រទេស​អាហ្វហ្កានីស្ថាន​និង​ជា​ពិសេស​អាកាសយានដ្ឋាន​នៅ​ក្នុង​រដ្ឋ​ធានី​កាប៊ុល​ បាន​ធ្លាក់ចូល​ទៅ​ក្នុង​ភាព​ច្របូក​ច្របល់​បន្ទាប់​ពី​ការ​ចូល​កាន់​កាប់​របស់​ក្រុម​តាលីបង់​ កាល​ពី​ពីរ​សប្តាហ៍​មុនដោយ​មាន​ប្រជាជន​អាហ្វហ្គានីស្ថាន​រាប់​ពាន់​នាក់​ ​​អស់​សង្ឃឹម​ក្នុង​ការ​ ព្យាយាម​ជម្លៀស​ចេញពី​ប្រទេស​។ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ភ្លាមៗ​បន្ទាប់​ពី​លោក​Parsons បាន​ចុះ​ចត​ នៅ​ទី​ក្រុង​តូក្យូអ្នក​រៀប​ចំ​កម្មវិធី​បាន​ប្រកាស​ថា​ អត្តពលិក​ទាំង​ពីរ​នាក់​គឺ​ Zakia Khudadadi វ័យ​​ ​២២​ឆ្នាំ​នឹង​ប្រកួត​ក្នុង​វិញ្ញាសារតេ​ក្វាន់ដូ​ដែល​ជា​កីឡា​បើក​ឆាក​ប៉ារ៉ាឡាំពិក​ និង​Hossain Rasouli អាយុ ២៦ ឆ្នាំ ​គ្រោង​នឹង​ប្រកួត​ក្នុង ការ​ប្រណាំង​រយះ​ចម្ងាយ​ខ្លី។លោក ​Toshiro Muto នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​រៀប​ចំ​កម្មវិធី​ទីក្រុង​តូក្យូ​បាន​មានប្រសាសន៍​ថា៖​ ​«ខ្ញុំ​ សង្ឃឹម​ថា​ពួក​គេ​កំពុង​ចំណាយ​ពេល​របស់​ពួក​គេ​ដោយ​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​» ។

មួយ​សប្តាហ៍​ក្រោយ​មក​ នៅ​ក្នុង​ការ​បង្ហាញ​ការ​គោរព​ចំពោះ​គណៈ​ប្រតិភូអ​វត្តមាន​ពី​ ប្រទេសអាហ្វហ្កានីស្ថាន​ អ្នក​ស្ម័គ្រ​ចិត្ត​ប៉ារ៉ាឡាំពិក​ម្នាក់​បាន​កាន់​ទង់​ជាតិ​អាហ្វហ្កានីស្ថាន​ កំឡុង​ពេល​ហែ​ក្បួនអត្តពលិក​ក្នុង​ពិធី​បើក​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​។នេះ​ក៏​ជា​សញ្ញា​មួយ​ដែល​អ្នក​រៀប​ចំ​កម្មវិធីសង្ឃឹម​ថា​អត្តពលិក​ទាំង​ពីរ​ នៅ​តែ​អាច​ទៅ​ដល់​ទីក្រុង​តូក្យូ​មក​ចូល​រួម​ប្រកួត​បាន​។​ នៅយប់ថ្ងៃសៅរ៍​សប្ដាហ៌​មុន​ ដោយ​ជម្នះ​រាល់​​ភាព​លំបាក​ជា​ច្រើន​ក្នុង​ពេល​ធ្វើ​ដំណើ​  Zakia Khudadadi និង Hossain Rasouli បាន​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​ ហាណេដា​(Haneda))ក្នុង​ទីក្រុង​តូក្យូ​អម​ដំណើរ​ដោយ​លោក​ Arian Sadiqi ប្រធាន​បេសកកម្ម​ របស់​ក្រុម​ប៉ារ៉ាឡាំពិក​អាហ្វហ្គានីស្ថាន​។

ព័ត៌មាន​លម្អិត​ជា​ច្រើន​នៃ​ដំណើរ​របស់​ពួក​គេ​មិន​ត្រូវ​បាន​ប្រាប់​​ឲ្យដឹងនោះទេ​ហើយ​មន្រ្តី​ពាក់ព័ន្ធ​ បាន​និយាយ​ថា​ អត្តពលិក​នឹង​មិន​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​អំឡុង​ការ​ប្រកួតប៉ារ៉ាឡាំពិកឡើយ​។ អ្នក​រៀប​ចំ​ប៉ារ៉ាឡាំពិក​ឆ្នាំនេះ បាន​និយាយ​ថា​ ការ​មក​ដល់​ប្រទេស​ជប៉ុន​ ពា​ក់ព័ន្ធនឹង​ជំហាន​ជា​ច្រើន​និង​ជំនួយ​ពី​អង្គការ​និង​រដ្ឋាភិបាល​ជា​ច្រើន​។

លោក ​Parsons​ បាន​និយាយ​ថា​ទាំង​គណៈកម្មាធិការ​ប៉ារ៉ាឡាំពិក​អន្តរជាតិ​និង​គណៈ​កម្មាធិការ​រៀបចំ​នៅ​ទីក្រុង​តូក្យូ​គឺ​មិន​ជាប់​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ក្នុង​ការ​ជម្លៀស​នេះ​ឡើយ។​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​​ចេញ​ភ្លាមៗ​ បន្ទាប់​ពី​អត្តពលិក​អាហ្វហ្គានីស្ថាន​បាន​មក​ដល់​ទីក្រុង​តូក្យូ​ គាត់​បាន​អរគុណ​«រដ្ឋាភិបាល​ជា​ច្រើន​» ដូច​ជា​​មជ្ឈមណ្ឌល​កីឡា​និង​សិទ្ធិ​មនុស្ស​ នៅ​ទីក្រុង​ហ្សឺណែវ​  អង្គការ​សិទ្ធិ​មនុស្ស​សម្រាប់​ទាំង​អស់​គ្នា​នៅ​អូស្ត្រាលី​  គណៈ​កម្មាធិការ​ប៉ារ៉ាឡាំពិក​បារាំង​ សមាគម​ប៉ារ៉ាឡាំពិក​អង់គ្លេស​ និង​សមាគមន៏​តេក្វាន់ដូ​ពិភពលោក​។

អ្នក​ស្រី​ Alison Battisson ស្ថាបនិក​អង្គការ​សិទ្ធិ​មនុស្ស​ដើម្បីទាំង​អស់​គ្នា​ដែល​ផ្តល់​ជំនួយផ្នែក​ច្បាប់​ដល់​ជន​ភៀស​ខ្លួន​ បាន​និយាយ​ថា​អ្នក​​ស្រី​បាន​ធ្វើ​ការ​ជាមួយ​អ្នក​​ស្រី ​Nikki Dryden អតីត​កីឡា​អូឡាំពិក​ កាណាដា​ដែល​បាន​ក្លាយ​ជា​មេធាវី​សិទ្ធិ​មនុស្ស​បាន​​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​អូស្ត្រាលី​ ឱ្យ​ទទួល​យក​អត្តពលិក​និង​សម្រប​សម្រួល​ជាមួយ​កង​ទ័ព​អូស្ត្រាលី​ដែល​ឈរ​ជើង​នៅ​ទីក្រុង​កាប៊ុល។​ អ្នក​ស្រី​ Battisson បាន​និយាយ​ថា​នៅ​ពេល​ដែល​កីឡាករ​ប៉ារ៉ាឡាំពិក​ទាំង​ពីរ​ មក​ដល់អាកាសយាន​ដ្ឋាន​ក្រុង​ តូក្យូ​ពួក​គេ​បាន​ចែក​រំលែក​ទីតាំង​របស់​ពួក​គេទាំ​ងពីរ​រ ដោ​យប្រើ​ការ​តាម​ដាន​ជីភីអេស នៅលើ​ទូរស័ព្ទដៃ​របស់​ពួក​គេ​ដូច្នេះ​សកម្មជ​ន ដែល​ជា​អ្នក​ជួយ​អាច​ដឹកនាំ​ពួក​គេ​ទៅ​កាន់​ផ្លូវ​ចេញដែល​មាន​សុវត្ថិភាព​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner