យូអិនព្រមានពីវិបត្តិស្បៀងអាហារនៅអាហ្វហ្គានីស្ថាន ចំពេលតាលីបង់ធ្វើព្យុហយាត្រាអបអរជ័យជម្នះរបស់ខ្លួន (Video Inside)
កាប៊ុល៖ អង្គការសហប្រជាជាតិកំពុងព្រមានថា ប្រទេសអាហ្វហ្គានីស្ថានអាចប្រឈមមុខនឹងវិបត្តិស្បៀងអាហារដ៏ធ្ងន់ធ្ងរក្នុងរយៈពេលមួយខែទៀតនេះ ដោយធ្វើអោយមនុស្សម្នាក់ក្នុងចំណោមមនុស្ស៣នាក់នឹងស្រេកឃ្លាន ខណៈដែលតាលីបង់ព្យាយាមបង្កើតរដ្ឋាភិបាលថ្មីដើម្បីដឹកនាំប្រទេស។
ការព្រមានរបស់អង្គការសហប្រជាជាតិខាងលើនេះ ធ្វើឡើងស្របពេលដែលក្រុមតាលីបង់នៅថ្ងៃពុធសប្ដាហ៍នេះ បានបញ្ចេញបរិក្ខាយោធាមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលពួកគេបានរឹបអូស នៅពេលឡើងកាន់អំណាចសាជាថ្មីនៅអាហ្វហ្គានីស្ថាន។ នៅក្នុងចំណោមបរិក្ខាយោធាដែលតាលីបង់បានបង្ហាញ រួមមានឧទ្ធម្ភាគចក្រអាមេរិកធុន Black Hawk ដែលបានហោះពីលើទីក្រុងខាន់ដាហារ កាលពីប៉ុន្មានថ្ងៃមុននេះ ខណៈមានការសន្និដ្ឋានថា អ្នកបើកឧទ្ធម្ភាគចក្រនេះជាអតីតទាហានអាហ្វហ្គានីស្ថាន ដោយសារតាលីបង់ខ្វះខាតពីឡុត។
គួរកត់សម្គាល់ ការបញ្ចេញបរិក្ឋាយោធាអាមេរិកខាងលើនេះ ធ្វើឡើងកំឡុងព្យុហយាត្រាអបអរជ័យជម្នះរបស់ក្រុមតាលីបង់ នៅថ្ងៃពុធសប្ដាហ៍នេះ ក្រោយសហរដ្ឋអាមេរិកដកកងទ័ពចេញទាំងស្រុង ដើម្បីបិទបញ្ចប់សង្រ្គាមរុំារ៉ៃរយៈពេលជាង ២០ឆ្នាំនៅអាហ្វហ្គានីស្ថាន៕ ប្រភព៖ Aljazeera




