លោក ចូ បៃដិន ប្រកាសភាពអាសន្នក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយសារការគំរាមកំហែងពីភ្លើងឆេះព្រៃដ៏កំណាច Caldor (Video Inside)

វ៉ាស៊ីនតោន៖ សេតវិមានបានបញ្ជាក់នៅថ្ងៃពុធសប្តាហ៍នេះថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសដាក់រដ្ឋកាលីហ្វ័រញ៉ាក្នុងស្ថានភាពអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏កំណាច ដែលបានចាប់ផ្តើមឡើងកាលពីពាក់កណ្តាលខែសីហា។

សេតវិមានបានបញ្ជាក់ទៀតថា សកម្មភាពរបស់លោក ចូ បៃដិន នឹងអនុញ្ញាតអោយមានវិធានការសង្គ្រោះគ្រោះមហន្តរាយ ដោយនាយកដ្ឋានសន្តិសុខមាតុភូមិ និងទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ (FEMA)។ ភ្លើងឆេះព្រៃក៏កំណាច Caldor នៅរដ្ឋកាលីហ្វ័រញ៉ា បាននិងកំពុងបង្កការគំរាមកំហែងលើហេដ្ឋារចនាសម្ព័ន្ធជាង៣ម៉ឺន៤ពាន់កន្លែង នៅពេលដែលវាឆេះកាន់តែជិត និងខិតទៅជិតខាងត្បូងបឹង តាហូ (Tahoe) ដែលជាទិសដៅទេសចរណ៍ដ៏ពេញនិយម។

យោងតាមនាយកដ្ឋានព្រៃឈើ និងការពារភ្លើងរដ្ឋកាលីហ្វ័រញ៉ាបានបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ភ្លើងឆេះព្រៃនៅសល់តែ១៨ភាគរយប៉ុណ្ណោះ ខណៈដែលមនុស្សប្រហែល២ម៉ឺននាក់បានជម្លៀសចេញពីតំបន់នោះរួចហើយ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner