អ.ស.ប៖ ផលអាក្រក់គ្រោះមហន្តរាយអាកាសធាតុនឹងកើនឡើង ៥ដងក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ

អង្គការ​សហ​ប្រជាជាតិ​ បាន​ព្រមាន​នៅ​ថ្ងៃ​ពុធ​ទី​ ១​ ខែ​កញ្ញា.  ថា​គ្រោះ​មហន្តរាយ​ទាក់​ទង​នឹង​អាកាសធាតុ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​កន្លះ​សតវត្ស​ចុង​ក្រោយ​នេះ ​ដែល​បណ្តាល​ឱ្យ​មានការ​ខូច​ខាត​កាន់​តែ​ច្រើន​ទោះ​បី​ ប្រព័ន្ធ​ព្រមាន​ល្អ​ប្រសើរ​ជា​ងមុន​ក៏​ដោយ។​

លោកស្រី​ Mami Mizutori ​ជា​ប្រធាន​ការិយាល័យ​អង្គកា​រសហ​ប្រជាជាតិ​ទទួល​បន្ទុកកាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ក៏​បាន​សាទរ​ចំពោះ​ប្រសិទ្ធិ​ភាព​ នៃ​ការ​ជួយ​សង្គ្រោះ​ជីវិត​តាម ប្រព័ន្ធ​ព្រមាន​មុន​ផងដែរ។

របាយការណ៍​ពី​អង្គការ​ឧតុ​និយម​ពិភពលោក​(WMO) របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​ពិនិត្យ​ទៅ​លើ​អត្រា​ស្លាប់​និង​ការ​បាត់​បង់​សេដ្ឋកិច្ច​ ដោយ​សារ​បញ្ហា​ អាកាស​ធាតុនិង​ទឹក​ នៅ​ចន្លោះ​ឆ្នាំ ​១៩៧០ ​ដល់ឆ្នាំ​ ២០១៩ ​។ វា​បាន​រក​ឃើញ​ថា​ ផល​ប៉ះ​ពាល់​នៃ​គ្រោះ​មហន្តរាយ​បែប​នេះ​ បាន​កំពុងកើន​ឡើង​ ៥ ដង​ក្នុង​កំឡុង​ពេល​នោះ​ដោយ​សារ​ ភព​ផែនដី ​បន្ត​ឡើង​កម្តៅ​ហើយ​បាន​ព្រមាន​ថានិន្នាការ​នេះ នឹង​កើន​ឡើង​បន្ត​។

អគ្គ​លេខាធិការ​អង្គការ​ WMO​ លោក ​Petteri Taalas បាន​និយាយ​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា“ ចំនួន ​គ្រោះ​ធម្មជាតិ ​ដោយ​សារ​បញ្ហា​ អាកាសធាតុ​ និង​កម្រិត​ទឹក​ កំពុង​កើន​ឡើងហើយ​វា​នឹង​ក្លាយ​ជា​វិបត្តិ​ពិភព​លោក ​ដោយ​សារ​ការ​ប្រែប្រួល​អាកាស​ធាតុ”​ ។

សរុប​មក​មាន​គ្រោះ​មហន្តរាយ​ជាង ១១.០០០ ដែល​បង្ក​ឡើង​ដោយ​ការ​ ប្រែ​ប្រួល​អាកាសធាតុ ​នៅ​ទូ​ទាំង​ពិភព​លោក​ ចាប់​តាំង​ពី​ឆ្នាំ ​១៩៧០ ​ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ជាង​ ២​ លាននាក់​ និង​ខាត​បង់​ប្រាក់​ចំនួន​ ៣.៦៤ ទ្រីលាន​ដុល្លារ​អាមេរិក​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner