ចិនព្រមានអាមេរិកថា កិច្ចសហប្រតិបត្តិការលើបញ្ហាប្រែប្រួលអាកាសធាតុ អាចប្រឈមនឹងហានិភ័យ ដោយសារភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគី (Video Inside)

សៀងហៃ៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានព្រមានសហរដ្ឋអាមេរិកថា ភាពតានតឹងផ្នែកនយោបាយរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនអាចនឹងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមហាអំណាចពិភពលោកទាំងពីរ ដើម្បីសហការគ្នាក្នុងប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រែប្រួលអាកាសធាតុ។

ក្នុងអំឡុងជំនួបពិភាក្សាតាមវីដេអូអនឡាញជាមួយបេសកជនពិសេសអាមេរិក ទទួលបន្ទុកកិច្ចការអាកាសធាតុលោក ចន ឃើរី នៅថ្ងៃពុធសប្តាហ៍នេះ លោក វ៉ាង យី បានលើកឡើងថា កិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ បម្រើផលប្រយោជន៍ដល់ភាគីទាំងពីរ និងពិភពលោក ហើយរីករាយជាមួយនឹងចក្ខុវិស័យអភិវឌ្ឍន៍ធំទូលាយ ប៉ុន្តែកិច្ចសហប្រតិបត្តិការបែបនេះ មិនអាចទ្រទ្រង់បានទេ បើគ្មានទំនាក់ទំនងទ្វេភាគីប្រសើរឡើងនោះ។ លោក វ៉ាង យី បានប្រាប់លោក ឃើរី ដែលស្ថិតនៅទីក្រុងធានជីន ក្នុងកិច្ចចរចាស្តីពីការប្រែប្រួលអាកាសធាតុថា សម្រាប់ចិន និងសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសធំពីរនៅលើពិភពលោក កិច្ចសហប្រតិបត្តិការគឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់ និងជាការរំពឹងទុកយ៉ាងខ្លាំងរបស់សហគមន៍អន្តរជាតិ។

ប្រមុខការទូតចិនរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរបានអនុវត្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាទ្វេភាគី និងលើបញ្ហាអន្តរជាតិ និងតំបន់ធំៗ រួមទាំងការប្រែប្រួលអាកាសធាតុ ដោយផ្តល់ផលប្រយោជន៍ជាក់ស្តែងចំពោះប្រទេស និងប្រជាជនទាំងពីរ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner