ឯកឧត្តម សាយ សំអាល់ ចាត់តំណាងនាំយកថវិកាចូលរួមបុណ្យសពអ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ ដែលបានស្លាប់ដោយសារតែឆ្លងជំងឺកូវីដ១៩ ពីអ្នកជំងឺ ដែលខ្លួនបានមើលថែ

អត្ថបទដោយ៖
ធី ដា

ព្រះសីហនុ ៖ លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បាននាំយកថវិការបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ចំនួន ៥០០ដុល្លា ចូលរួមបុណ្យសពអ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ដែលបានស្លាប់ដោយសារតែឆ្លងជំងឺកូវីដ១៩ ពីអ្នកជំងឺ ដែលខ្លួនបានមើលថែ ។

មរណភាពរបស់អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ គឺជាការបាត់បង់នូវបុគ្គលិកសុខាភិបាលមួយរូបដែលបានលះបង់កម្លាំងកាយចិត្តក្នុងការរួមចំណែកថែទាំអ្នកជំងឺកូវីដ-១៩ ហើយនេះជាការលះបង់ដ៏ធំ សម្រាប់ប្រទេសជាតិ ក្នុងគ្រាមានអាសន្ន រហូតដល់ថ្នាក់បាត់បង់ជីវិតយ៉ាងដូច្នេះ ។

ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏ដូចមន្ទីរបរិស្ថានខេត្តព្រះសីហនុ ផ្ទាល់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារនៃសព ហើយសូមបួងសួងឱ្យវិញ្ញាណក្ខន្ធអ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner