រដ្ឋបាលខេត្តរតនគិរី រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២០នាក់ បន្ថែមទៀត
រតនគិរី ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានបន្ដស្រាវជ្រាវ ធ្វើតេស្ដរហ័ស(Rapid-Tests) មនុស្សចំនួន ៦៨៤នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២០នាក់ ។ គិតត្រឹមថ្ងៃនេះ នៅទូទាំងខេត្តរតនគិរី មានករណីវិជ្ជមានជំងឺកូវីដ-១៩ សរុប ១,១៦០នាក់ (ករណីDelta ១០នាក់) ព្យាបាលជាសះស្បើយចំនួន ៨២៣នាក់ និងស្លាប់ចំនួន ០៨នាក់ ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

