រដ្ឋបាលខេត្តរតនគិរី សម្រេចបិទខ្ទប់ ផ្សារបានលុង ជាបណ្ដោះអាសន្ន

អត្ថបទដោយ៖
ធី ដា

រតនគិរី ៖ ប្រការ១ ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្នផ្សារបានលុង ដែលមានអាសយដ្ឋាននៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ។ ការបិទទីតាំងជាបណ្ដោះអាសន្ននេះ គឺក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្រោយពីបានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ លេីអាជីវករផ្សារចំនួន ១៣នាក់ និងមានអ្នកពាក់ព័ន្ធជាច្រេីននាកទៀតផងដែរ តាមរយៈការធ្វើតេស្ដរហ័សនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ។

ចំពោះប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយទីតាំងខាងលើ សូមអញ្ជើញមកជួប ឬជូនដំណឹងដល់ក្រុមការងារមន្ដ្រីសុខាភិបាល របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ដើម្បីយកសំណាកទៅធ្វើតេស្ដជាបន្ទាន់ ចាប់ពីថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner