នារីក្មេងវ័យក្មេង ក្រោយពីនាំគ្នាក្រឡុកស្រារផឹកជុំគ្នា បណ្តាលឱ្យស្លាប់ក្នុងបន្ទប់ជួល ២នាក់ និងម្នាក់ទៀតបានស្លាប់នៅស្រុកកំណើត

ភ្នំពេញ ៖ នារីវ័យក្មេងចំនួន ៣នាក់ បានស្លាប់ជាបន្តបន្ទាប់ក្រោយពីបាននាំគ្នា ក្រឡុកស្រារជួបជុំគ្នាផឹកស៉ី ក្នុងបន្ទប់ជួលនៅជាន់ទី៣ រួចម្នាក់ បានធ្វើដំណើរទៅស្រុកកំណើតនៅខេត្តព្រៃវែង ស្លាប់នៅខេត្ត បន្ទាប់នារី ២នាក់ ដែលនៅភ្នំពេញ ក៏បានស្លាប់ទាំង ២នាក់ផងដែរ។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង២៥នាទីរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ទល់មុខផ្សារអ៉ីនអន១ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស នៅភូមិ៨ ក្រុមទី៤៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមាន ឈ្មោះ ស្រ៊ុន ស្រីកា អាយុ ១៧ឆ្នាំ មានមុខរបរសំអាងការ ស្នាក់នៅកន្លែងកើតហេតុ និងម្នាក់ទៀតមាន ឈ្មោះ ផល ដាវី អាយុ ១៨ឆ្នាំ មានមុខរបរសំអាងការ អ្នកទាំងពីរអ្នកមានស្រុកកំណើតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។ រីឯជនរងគ្រោះម្នាក់ទៀតដែលបានស្លាប់នៅឯស្រុកកំណើតមាន ឈ្មោះ ស្រីថៃ អាយុ ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលនៅកន្លែងកើតហេតុ និងមានស្រុកកំណើត នៅខេត្តព្រៃវែង។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីវ័យក្មេងៗ អាយុ ១៨ ទៅ ២០ឆ្នាំជាងចំនួន ៣នាក់ បាននាំគ្នាទិញស្រារ យកមកក្រឡុកផឹកស៉ីជុំគ្នា ក្នុងបន្ទុប់នៅយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លុះមកដល់ព្រឹកថ្ងៃទី០២ ខែកញ្ញា នារីម្នាក់ ក្នុងចំណោមអ្នកផឹកជុំគ្នា បានធ្វើដំណើរចេញពីបន្ទុបជួលនៅភ្នំពេញទៅស្រុកកំណើត នៅអ្នកលឿង ខេត្តព្រៃវែង ខណៈពេលដែលទៅដល់ស្រុកកំណើត មិនបានប៉ុន្មានម៉ោងផងនោះ ចេះតែពិបាកក្នុងខ្លួន ក៏បានប្រាប់អ្នកផ្ទះថា ខ្លួនបាននាំគ្នាផឹកស្រារក្រឡុក រួចក៏បានស្លាប់តែម្ដង។

ក្រោយពេលស្លាប់ ខាងសាច់ញាតិបានទាក់ទងទៅប្រាប់ម៉ាក់នារី ២នាក់ទៀត ដែលនៅភ្នំពេញ ថានារីម្នាក់ ដែលផឹកជុំគ្នា រួចទៅខេត្តវិញនោះស្លាប់ អ្នកទាំង ២នាក់ ក៏បានប្រាប់ថា ខ្លួនក៏ពិបាកក្នុងខ្លួនណាស់ដែរនៅក្នុងបន្ទប់។ រហូតមកដល់វេលាម៉ោងជាង១១ថ្ងៃត្រង់ អ្នកនៅខេត្តព្រៃវែង បានធ្វើការទាក់ទងមកបន្តទៀត ក៏ស្រាប់តែទូរស័ព្ទលែងមានអ្នកទទួល ដោយមានការសង្ស័យ សាច់ញាតិអ្នកទាំង២ ក៏បានឡើងមកភ្នំពេញដល់បន្ទប់ជួល រួចក៏បានបើកទ្វារមើលឃើញដេកស្លាប់ទាំង ២នាក់ ក្នុងបន្ទប់ជួលនៅជាន់ទី៣តែម្ដង។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចមូកដ្ឋានខណ្ឌចំការមន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចក៏ធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ឆ័យ ឱ្យចុះដល់ទីតាំងកើតហេតុ រួចហើយក្រុមគ្រូពេទ្យបានពិនិត្យយកសំណាកតេស្តរកជំងឺកូវីដ១៩ ដោយលទ្ធផលអវិជ្ជមាន បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួចនារីវ័យក្មេងទាំង២នាក់ ពិតជាបានពុលស្រារពិតប្រាកដមែន ទើបសមត្ថកិច្ចមូលដ្ឋាន បានធ្វើកំណត់ហេតុរួចរាល់ ក៏ប្រគល់សពជូនទៅក្រុមគ្រួសារសាច់ញាតិ ដើម្បីឱ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ/ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner