ប្រមុខការពារជាតិគាំទ្រក្រសួងសុខាភិបាល ឱ្យគ្រប់មជ្ឈដ្ឋានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតភាពស៊ាំសហគមន៍តាមរយៈការរ៉ាប់រងថ្លៃវ៉ាក់សាំង

ភ្នំពេញៈ ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានគាំទ្រចំពោះក្រសួងសុខាភិបាលដែលឱ្យប្រជាពលរដ្ឋដែលមានលទ្ធភាព ក៏ដូចជាវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបង្កើតភាពស៊ាំសហគមន៍ តាមរយៈការរ៉ាប់រងថ្លៃវ៉ាក់សាំង ដើម្បីការពារអាយុជីវិតខ្លួន ក្រុមគ្រួសារ ញាតិមិត្ត និងសហគមន៍របស់យើងពីជំងឺកូវីដ-១៩។

សម្តេចពិជ័យសេនា បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី០២ ខែកញ្ញានេះថា ទាំងអស់គ្នាផ្តោតលើការយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ឱ្យបានទូលំទូលាយពីគ្រប់សមត្ថភាព និងគ្រប់មជ្ឈដ្ឋានទាំងអស់ ដែលបានចូលរួម គឺជាភាពប្រពៃហើយ។ ចំពោះកិច្ចការងារនេះ ជាការងារមួយដ៏សមស្រប សម្តេចក៏គាំទ្រចំពោះការណែនាំរបស់ក្រសួងសុខាភិបាលឱ្យប្រជាពលរដ្ឋដែលមានលទ្ធភាព ក៏ដូចជាវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបង្កើតភាពស៊ាំសហគមន៍ តាមរយៈការរ៉ាប់រងថ្លៃវ៉ាក់សាំង។ ការចូលរួមនេះ មិនមែនបង្កើតនូវភាពស៊ាំតែមួយមុខទេ គឺវាអាចនឹងរួមចំណែកនៅគ្រប់ផ្នែកទាំងអស់ និងគ្រប់វិធានការទាំងអស់ដែលប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩។

ទាក់ទងការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញជូនដល់កងទ័ព និងគ្រួសារកងទ័ព សម្តេចពិជ័យសេនា ទៀ បាញ់ ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់ថា ចំពោះការចាក់ដូសជំរុញនេះ កងទ័ពក៏ដូចជាក្រុមគ្រួសារកងទ័ព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្តល់ការយកចិត្តទុកដាក់។ ដោយមកដល់ពេលនេះ ជាង៩០ភាគរយ ជិត១០០ភាគរយ បានចាក់ដូសជំរុញ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner