អាមេរិកគ្មានផែនការដោះលែងទ្រព្យអាហ្វហ្គានីស្ថានរាប់ពាន់លានដុល្លារទេ
រដ្ឋបាលអាមេរិកដឹកនាំដោយលោកប្រនាធិបតីអាមេរិក ចូ បៃឌិន គ្មានផែនការដោះលែង ប្រាក់ពាន់លានដុល្លារអាមេរិករបស់អាហ្វហ្គានីស្ថាន មានទាំងមាស ការវិនិយោគ និងលុយបម្រុងទុក ដែលកំពុងមានវត្តមាននៅសហរដ្ឋអាមេរិក ក្រោយពួកតាលីបង់ចូលកាន់កាប់អាហ្វហ្គានីស្ថាននោះទេ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA នាថ្ងៃទី៣ កញ្ញានេះ។
ប្រភពបន្តថា មិនព្រមដោះលែង បើទោះបីជាមានការដាក់សំពាធពីក្រុមសិទ្ធិមនុស្ស និងក្រុមផ្សេងៗទៀតថា ទ្រព្យសម្បត្តិទាំងនោះ ប្រហែលជាអាចឲ្យសេដ្ឋកិច្ចអាហ្វហ្គានីស្ថានដួលរលំក៏ដោយ។
ផ្អែកតាមប្រភពថា ភាគច្រើននៃទ្រព្យសម្បត្តិនៃធនាគារកណ្តាលអាហ្វហ្គានីស្ថាន ១០ពាន់លានដុល្លារអាមេរិកកំពុងមានវត្តមាននៅក្រៅប្រទេស ដោយគេដឹងថា ទាំងនេះគឺជាគន្លឹះរបស់លោកខាងលិខដាក់សំពាធពួកតាលីបង់។
ប្រភពបាបន្តទៀតថា ពេលនេះ តម្លៃអាហារនិងប្រេងសាំងកំពុងកើនឡើងខ្លាំង នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ក្នុងពេលខ្វះខាតសាច់ប្រាក់ ដោយសារតែបរទេសឈប់ផ្តល់ជំនួយ ប្រាក់ដុល្លារឈប់ចរាចរ និងភាពរាំងស្ងួត៕

