លោក ប្រាយុទ្ធ ចាន់អូចា កំពុងប្រឈមនឹងការបោះឆ្នោតទម្លាក់ពីតំណែងនាយករដ្ឋមន្រ្តីថៃ

បាងកក៖ ភាព​តានតឹង​កំពុង​កើតឡើង​ពាក់ព័ន្ធនឹង “កិច្ច​ព្រម​ព្រៀង​នយោបាយ” ​​​ដើម្បី​ទម្លាក់នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អ៊ូចា ចេញ​ពីអំណាច ក្រោយ​សមាជិក​សភា​មួយ​​ចំនួន​មក​ពី​គណបក្ស​តូច​ៗ ​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះបាន​បញ្ជាក់​ពី​ផែន​ការ​ចាក​ចេញ។

ក្នុង​ចំណោម​គណបក្ស​ចម្រុះ​តូច​ៗ​ជិត​ឈាន​ចូល​រួម​​ជា​មួយ​គ្នា​​ក្នុងចលនា​មួយ​​ដើម្បីបោះ​ឆ្នោតមិន​ទុក​ចិត្ត​ទម្លាក់​នាយក​រដ្ឋ​មន្ត្រី​​ គឺ​គណបក្ស ញូ ប៉ាឡាំងដាម៉ា ផាតធី (New Palangdharma Party)។ មេ​ដឹកនាំ​គណបក្សលោក រ៉ាវី ម៉ាឆាម៉ាដន បញ្ជាក់ថា គណបក្ស​តូចៗជាកត្តា​ដ៏​សំខាន់​ក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ដោយ​បញ្ជាក់​ថា របាយការណ៍​មួយអំពី​ឥស្សរជន​សំខាន់​ៗ​នៅ​ក្នុង​បក្ស​កាន់​អំណាច ប៉ាឡាំង ប្រាចឆារ៉ាត់ ផាតធី Palang Pracharath Party (PPRP) និង​គណបក្ស​ប្រឆាំង ភឿ ថៃ (Pheu Thai) បាន​ឈាន​ដល់​កិច្ច​ព្រៀង​មួយ ​ដើម្បី​បោះ​ឆ្នោត​ប្រឆាំង​នឹង​លោក ប្រាយុទ្ធ និង​ទម្លាក់​ចេញ​ពី​អំណាច​គឺ​ជា​ការ​ពិត។

គួរកត់សម្គាល់ នេះ​ជា​សម្ពាធ​ដ៏​ធំ​មួយ​ទៀត​សម្រាប់​លោក ប្រាយុទ្ធ ចាន់អូចា ដោយក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​មាន​ការ​តវ៉ា​ជា​បន្ត​បន្ទាប់​នៅទី​ក្រុង​បាំង​កក ​ដើម្បី​ទាមទារ​អោយលោកចុះ​ចេញ​ពីអំណាច ​ទាក់ទិននឹង​ចំណាត់​ការ​មិន​បាន​ល្អ​លើ​វិបត្តិ​កូវីដ១៩ដែល​បណ្តាល​មាន​ករណី​ឆ្លង​ និង​ស្លាប់​ទូទាំង​ប្រទេស​កាន់​តែ​អាក្រក់៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner