កម្ពុជាឆ្លងកូវីដ១៩ថ្មីចំនួន៤៩១ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)
ការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ បានកើនឡើង៧៥ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងថ្មីថ្ងៃនេះមាន៤៩១ករណី ដែលក្នុងនោះ ការឆ្លងចូលក្នុងសហគមន៍មាន ៣២៦ករណី និងការឆ្លងមកពីក្រៅប្រទេស១៦៥ករណី។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានកើនឡើង២២ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានកើនឡើង៥៣ករណី។ ការស្លាប់ថ្មី ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ មានចំនួន ៩នាក់ ដែលថយចុះ៣នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៩៤ថ្ងៃកន្លងមកនេះ បានកើនឡើង ដល់៧ម៉ឺន៨ពាន់៩០៨ករណី ។
កម្ពុជាគិតត្រឹមថ្ងៃ ទី៣ ខែកញ្ញា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៩ម៉ឺន ៤ពាន់៤១៧ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៩៣៧នាក់ និង ការព្យាបាលជាសះស្បើយសរុប មាន ចំនួន៨ម៉ឺន ៩ពាន់៨៩៧នាក់។