ប្រធានសាធារណការ និងដឹកជញ្ជូនរាជធានី បញ្ជាក់មូលហេតុលិចទឹកស្ពានក្រោមដីនៅចោមចៅ (Video Inside)
ការនិយាយរិះគន់ជុំវិញការជន់លិចទឹកនៅក្រោមស្ពានអាកាសចោមចៅក្នុងរាជធានីដែលមិនទាន់បានសាង សង់រួចរាល់ បានជម្រុញឲ្យ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ បានបញ្ជាក់តបនូវមូលហេតុដែលជាប់ ពាក់ព័ន្ធ។
ស្ពានអាកាសចោមចៅតម្លៃ២២លានដុល្លារ គឺជាស្ពានដែលមិនទាន់បានសាងសង់រួចរាល់ត្រឹមត្រូវ នោះទេ ប៉ុន្តែដើម្បីការជួយសម្រូលចរាចរណ៍បញ្ចៀសការកកស្ទះ, ផ្លូវក្រោមដីនៃសំណង់ស្ពានអាកាសទី៦នោះ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្នសិន ប៉ុន្តែការធ្លាក់ភ្លៀងជោគជាំខ្លាំងក្នុងសប្តាហ៍នេះ បានធ្វើឲ្យទឹកបានជន់លិចនិងបង្កការរិះគន់ពីមនុស្សមួយចំនួន។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីលោក សាំ ពិសិដ្ឋ បានបញ្ជាក់នៅថ្ងៃទី៣ ខែកញ្ញានេះថា ការជន់លិចទឹកនៅចំណុចផ្លូវក្រោមដីស្ពានអាកាសចោមចៅ ក្រោយមានភ្លៀងធ្លាក់ខ្លាំងនោះគឺ ដោយសារតែអាងទឹកធំចំនួន ២នៅខាងក្រោមនោះមិនទាន់បានធ្វើការសាង សង់រួចដែលមិនទាន់អាចដំណើរការបាននៅឡើយ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ហើយនៅពេលការ ស្ថាបនាស្ពាននេះរួចរាល់បញ្ហាជន់លិចផ្លូវក្រោមដីនេះនៅពេលមានភ្លៀងខ្លាំងម្តងគឺវានឹងមិនកើតមានទៀតឡើយ»។ លោកសាំពិសិដ្ឋ បានបញ្ជាក់ទៀតថា សម្រាប់ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅបើគិតមក ដល់ត្រឹមថ្ងៃទី ៣ខែកញ្ញានេះ ទើបបានសម្រេចការសាងសង់ បានប្រមាណ ៨០ភាគរយ។ ស្ពាននេះ នឹងគ្រោង បញ្ចប់នៅចុងខែមីនា ឆ្នាំ២០២២។ ការលិចសំណង់ផ្លូវក្រោមដីលើពិភពលោកនេះ មិនមែនមានតែកម្ពុជាមួយ នោះទេ។
នៅក្នុងសហរដ្ឋអាមេរិក, ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី២កញ្ញា ផ្លូវរថភ្លើងក្រោមដីនៅក្នុងក្រុងញូយ៉ក ក៏មានការលិចទឹកផងដែរដោយមិនអាចចៀសផុតបានឡើយបើសិនជាភ្លៀងធ្លាក់មកខ្លាំងនោះពេក។