ផ្ទះ១១ខ្នងប្រគល់ជួនពលរដ្ឋក្រីក្រ ក្នុងខេត្តកំពង់ស្ពឺ (Video Inside)

ផ្ទះចំនួន១១ខ្នង ត្រូវបានប្រគល់ជូនដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងពលរដ្ឋដែលមានជីវភាពក្រីក្រ នៅក្នុងស្រុកឧដុង្គនៃខេត្តកំពង់ស្ពឺ។ ពិធីប្រគល់នេះ បានធ្វើឡើងនៅនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានរបស់អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង។ 

លោកអភិបាលខេត្ត បានថ្លែងថាផ្ទះទាំង១១ខ្នង ប្រគល់ជួនពលរដ្ឋនោះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ ប្រជាពលរដ្ឋដែលបានទទួលផ្ទះជាអំណោយនោះ រទនមានពលរដ្ឋក្នុងឃុំ ក្រាំងចេក ចំនួន៣ ខ្នង, ឃុំមានជ័យចំនួន៣ខ្នង, ឃុំវាលពង់ចំនួនមួយខ្នង, ឃុំព្រះស្រែចំនួនមួយខ្នង ឃុំភ្នំតូចចំនួនមួយខ្នងនិង ឃុំ ពាំងល្វាចំនួនមួយខ្នង។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner