សមាគមរាជសីហ៍សាខាខេត្តកំពង់ស្ពឺ ឧបត្ថម្ភអំណោយជាបន្លែ៥០០គីឡូក្រាម ជូនដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ ប្រទេសវៀតណាម
អត្ថបទដោយ៖
Kien Sereyvuth
ដោយមានការណែនាំពី លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ លោក គង់ ប្ញទ្ធី ប្រធានសមាគមរាជសីហ៍សាខាខេត្តកំពង់ស្ពឺ បានឧបត្ថម្ភបន្លែ ចំនួន៥០០គីឡូក្រាម ជូនដល់និស្សិតកំពុងសិក្សានៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលរងការប៉ះពាល់ពីការរីករាលដាលកូវីត១៩។
ដោយទឹកមុខត្រេកអរ សប្បាយរីករាយ និស្សិតទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ សូមជូនពរដល់ លោកប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍ សូមបរវៀសជៀសឆ្ងាយពីជំងឺកូវីត១៩ដ៏កាចសាហាវមួយនេះ នឹងជួបតែពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕