ស្ងាត់ៗ ក្លិបគីរីវង់សុខសែនជ័យ ត្រៀមប្រកាសកីឡាករថ្មី ដែលជ្រើសចេញពីយុវជនថ្នាល សម្រាប់ត្រៀមប្រកួតលីគជើងទី២?
អត្ថបទដោយ៖
ចាន់ វិចិត្រ
ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ គ្រោងនឹងប្រកាសកីឡាករថ្មី៣រូបបន្ថែម ដែលទើបតែជ្រើសចេញពីយុវជនថ្នាល សម្រាប់ការត្រៀមប្រកួតលីគក្នុងជើងទី២។
តាមការបញ្ជាក់ពីតំណាងក្លិប បានអោយដឹងថា យុវជន៣រូបដែលថ្នាក់ដឹកនាំ និងគ្រូបង្វឹកមើលឃើញពីការវិវឌ្ឈសមត្ថភាពល្អ ទើបគ្រោងនឹងផ្តល់ឪកាសអោយឡើងមកឈុតធំសម្រាប់ត្រៀមជើងទី២ លីគកំពូលកម្ពុជា ។ តំណាងក្លិបរូបនេះ បន្តថា កីឡាករវ័យក្មេង៣រូបខាងលើ ត្រូវបានជ្រើសរើសចេញពីឈុតយុវជនអាយុក្រោម១៨ឆ្នាំ របស់ក្លិបផ្ទាល់តែម្តង នឹងគ្រោងធ្វើការប្រកាសជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ ។

គួរបញ្ជាក់ថា ក្លិបគីរីវង់សុខសែនជ័យ មាន៣ឈុត គឺធំ ឈុតយុវជនអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ ។
សូមបញ្ជាក់ថា ក្លិបគីរីវង់សុខសែនជ័យ បច្ចុប្បន្នកំពុងឈរលេខ៨ ក្នុងតារាងការប្រកួតបាល់ទាត់ Metfone Cambodia League ២០២១ ឆ្លងកាត់៩ប្រកួត ឈ្នះ៤ ចាញ់៥ មាន១២ពិន្ទុ ៕
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។