នាយករដ្ឋមន្ត្រីកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ (Video Inside)

កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ដែលសម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានធ្វើជាប្រធាន បានប្រព្រឹត្តទៅនៅថ្ងៃទី៩ កញ្ញានេះ។

នាយករដ្ឋមន្ត្រីចិនលោកលីខឺឈាង, ថ្នាក់ដឹកនាំនៃប្រ ទេស ឡាវលោក ផនខាំ វីផាវ៉ាន់, ប្រធានក្រុមប្រឹក្សារដ្ឋបាលមីយ៉ាន់ម៉ាកនាយឧត្តមសេនីយ៍ មីង អោងឡាំង, ,នាយក រដ្ឋ មន្រ្តីថៃ លោកប្រាយុទ្ធ ច័ន្ទអូចា, នា យករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ, និងប្រធាន ADB លោក ម៉ាសាតស៊ូហ្គូ អាសាកាវ៉ា បានអញ្ជើញចូលរួមក្នុងឳកាសនោះ។

កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៧ បានស្ថិត ក្រោមមូលបទ «មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទស វត្សរ៍ថ្មី» ។ កិច្ចប្រ ជុំនេះ បានអនុម័តនូវឯកសារ ក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គឆ្នាំ២០៣០ ។

កិច្ចប្រជុំកំពូលដដែល នៅបានពិភាក្សានូវយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងកូវីដ១៩, ការជម្រុញស្តារសកម្មភាពសេដ្ឋ កិច្ច ប្រទេសក្នុងតំបន់ឲ្យមានកំណើនសាជាថ្មីជាពិសេសតាមរយៈការដាក់ចេញនូវ ការឆ្លើយតបនឹងជម្ងឺកូវីដ១៩ និង ផែនការស្តារឡើងវិញឆ្នាំ២០២១-២០២៣ ក្នុងការធានានូវប្រតិបត្តិការដោយរលូននៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ពាណិជ្ជកម្ម, វិនិយោគ ទេសចរណ៍ និងការការពារសុខភាពសាធារណៈក្នុងតំបន់។

កិច្ចប្រជុំកំពូលនៅបានអនុ ម័តលើក្របខណ្ឌយុទ្ធសាស្ត្រថ្មីដែលជាឯកសារទី៣សម្រាប់កម្មវិធីសហប្រតិបត្តិការមហាអនុតំបន់មេគង្គ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងឯកសារដែលអនុម័តនេះ នឹងដឹកនាំប្រទេសក្នុងអនុតំបន់មេគង្គក្នុងការតស៊ូនិង ជម្នះនូវបញ្ហាប្រឈមស្មុគស្មាញថ្មីៗក្នុងទសវត្សរ៍នេះ។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងជម្រុញរកការខិតខំប្រឹង ប្រែងរួមគ្នានៃប្រទេសជាសមាជិកទាំងអស់ក្នុងការដោះស្រាយបញ្ហាជារួម ។

ប្រមុខដឹកនាំនៃប្រទេសកម្ពុជានៅ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសចិនក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ដល់ប្រទេសក្នុងតំបន់ ជាពិសេសក្នុងប្រទេសកម្ពុជា និងបានថ្លែងអំណរគុណដល់សហគមន៍ អន្តរជាតិដែលបានជួយចែករំលែកនិង ផ្តល់វ៉ាក់សាំងតាមរយៈកម្មវិធីកូវ៉ាក់ និងជំនួយទ្វេភាគីនៃបណ្តាប្រទេស ជាមិត្តមួយចំនួនជួនដល់កម្ពុជា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner