រដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន (Video Inside)
សេចក្តីព្រាងច្បាប់ចំនួន៧ក្នុងនោះរួមមានទាំងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិនផងដែរ ត្រូវបានអនុម័តក្នុងកិច្ច ប្រជុំរដ្ឋសភាពេញ អង្គនៅថ្ងៃទី៩កញ្ញាដែលជាកិច្ចព្រមព្រៀងមួយជម្រុញកាន់តែខ្លាំងនូវសន្ទុះដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា។
ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន ត្រូវបានអនុម័តក្រោមសម្លេងគាំទ្រឯកច្ឆ័ន្ទទាំងស្រុងក្នុងកិច្ចប្រជុំរដ្ឋសភាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ប្រ ធានរដ្ឋសភាសម្តេចអគ្គមហាពញាចក្រីហេងសំរិន។
មន្ត្រីរដ្ឋាភិបាលកម្ពុជានិងប្រទេសចិន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងគ្នានិងគ្នា ចាប់ តាំងពីថ្ងៃទី១២តុលាឆ្នាំ២០២០ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោកវ៉ាងយី។ ការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២រវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេស ទាំង ២កម្ពុជាចិននាពេលនោះ បានស្ថិតក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននិងរដ្ឋមន្ត្រីការបរ ទេសចិន លោកវ៉ាងយី នៅវិមានសន្តិភាព។
ក្រសួងពាណិជ្ជកម្មកម្ពុជា ធ្លាប់បានបញ្ជាក់ថាក្រោមកិច្ចព្រម ព្រៀង នេះ កម្ពុ ជានឹងទទួលបានការអនុគ្រោះពន្ធនូវទំនិញជាង៣០០មុខ។ ប្រទេសចិននឹងយល់ព្រមអនុគ្រោះពន្ធដល់ ៩៥ភាគ រយនៃទំនិញនាំចេញកសិកម្មរបស់កម្ពុជា។ កម្ពុជានិងប្រទេសចិន មានគម្រោងជម្រុញពាណិជ្ជកម្មទ្វេភាគីរហូត ដល់១០ពាន់លានដុល្លាររហូតដល់ឆ្នាំ២០២៣។