វីរុសបំប្លែងថ្មី Delta បន្តឆ្លងក្នុង២៤ខេត្តនិងរាជធានី, តួលេខឆ្លងកើនដល់ចំនួន៣ពាន់៣២៣នាក់ (Video Inside)

កម្ពុជាបានបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ១៩បំប្លែងថ្មីDelta ចំនួន៦៧៦នាក់បន្ថែមទៀតដែលនាំឲ្យតួលេខឆ្លង វីរុសដ៏កាចសាហាវនេះកើនឡើងសរុបចំនួន៣ពាន់៣២៣នាក់ហើយ។ ខេត្តក្រចេះ ត្រូវគេរកឃើញការឆ្លងចូល ជាលើកដំបូងដែលនាំឲ្យចំនួនខេត្តនិងរាជធានីដែលរងនឹងការឆ្លងដោយវីរុសបំប្លែងថ្មី Delta នេះ មានចំនួន២៤ ខេត្តនិងរាជធានី។

ខេត្តកែបគឺជាខេត្តតែមួយគត់ ដែលមិនមានសេចក្តីរាយការណ៍ការឆ្លងចូលវីរុសបំប្លែងថ្មី Delta នោះ។ យោងតាមក្រសួងសុខាភិបាល រហូតមកទល់ពេលនេះ រាជធានីភ្នំពេញត្រូវបានគេរកឃើញមាន ការឆ្លង ច្រើនជាងគេចំនួន១ពាន់១១៣នាក់, ខេត្តបន្ទាយមានជ័យ ៧៣៨នាក់, ខេត្តឧត្តរមានជ័យ២៧៦នាក់, ខេត្ត សៀម រាប២២០នាក់, ខេត្តប៉ៃលិន២៧នាក់, ខេត្តព្រះវិហារ ១១៧នាក់, ខេត្តបាត់ដំបង៨៤នាក់, ខេត្តស្វាយរៀង៥៥នាក់,

ខេត្តកំពង់ធំ៦២នាក់, ខេត្តត្បូងឃ្មុំ១១៥នាក់, ខេត្តកំពង់ចាម ៥៨នាក់, ខេត្តរតនគិរី ១០នាក់, ខេត្តកំពង់ស្ពឺ ១៨នាក់, ខេត្តកណ្តាល១៣៤នាក់, ខេត្តព្រៃវែង៤នាក់ , ខេត្តកំពត៨នាក់, ខេត្តស្ទឹងត្រែង១៣៧ នាក់, ខេត្តកំពង់ ឆ្នាំង១៨នាក់ , ខេត្តពោធិ៍សាត់២៣នាក់ , ខេត្តកោះកុង ១០នាក់, ខេត្តមណ្ឌលគិរី៤៨នាក់, ខេត្តព្រះសីហនុ ៣២ នាក់ , ខេត្តតាកែវ ១៥នាក់, និងខេត្តក្រចេះម្នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner