ពិភពលោកបារម្ភវីរុសបំប្លែងថ្មីមួយទៀតវិវត្តន៍ពីវីរុសបំប្លែងអាល់ហ្វា (Video Inside)

ពិភពលោកបានផ្តល់សញ្ញាដាស់តឿនការរកឃើញវីវុសបំប្លែងថ្មីមួយផ្សេងទៀតដែលគេជឿថាមានឥទ្ធិពលខ្លាំង ជាងវីរុសបំប្លែងថ្មី Delta ថែមទៀត។ ទស្សនាវដ្ដីThe BMJ របស់ប្រទេសអង់គ្លេសដែលនាំមុខក្នុងការស្រាវជ្រាវ លើវិស័យសុខាភិបាលបានសរសេរថាវីរុសបំប្លែងថ្មីដែលគេដាក់ឈ្មោះ E484K ត្រូវបានគេរកឃើញក្នុងវីរុស បំប្លែងអាល់ហ្វាដែលរកឃើញលើកដំបូងក្នុងអាហ្វ្រិកខាងត្បូង និងបច្ចុប្បន្ននេះ វីរុសនេះក៏ត្រូវបានគេរកឃើញ ក្នុងវីរុសបំប្លែងថ្មីឆ្លងលឿនក្នុងប្រទេសអង់គ្លេស។

ក្រុមអ្នកវិទ្យាសាស្ត្របានថ្លែងបារម្ភថាវីរុសបំប្លែងថ្មី នឹងបន្ត វិវត្តន៍ជាវីរុសបំប្លែងផ្សេងទៀត ដែលអាចមានសមត្ថភាពឆ្លងលើមនុស្សបើទោះបីបានចាក់វ៉ាក់សាំងបង្ការួច នោះក៏ដោយ។ នៅក្នុងប្រទេសកម្ពុជាវីរុសបំប្លែងថ្មីដែលគេស្កាល់ឈ្មោះត្រឹម E484K នោះនៅមិនទាន់បានរក ឃើញនៅឡើយ ទេ ប៉ុន្តែរដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឳ វណ្ណឌីន បានប្រាប់អ្នកសារព័ត៌មានក្នុង ស្រុកនូវព័ត៌មានជុំវិញវីរុសបំប្លែងថ្មីនោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner