ខេត្តកំពង់ធំ ឆ្លងថ្មី៣៣នាក់ (Video Inside)

ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៣នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ ដែលជាតួលេខឆ្លងថយចុះចំនួន ២នាក់ បើប្រៀបធៀបនឹងការរកឃើញពីម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន ១៣នាក់, ស្រុកកំពង់ស្វាយម្នាក់, ស្រុកស្ទោងម្នាក់, ស្រុកប្រាសាទបាល្ល័ង្គម្នាក់, ស្រុកសណ្តាន់ ម្នាក់, ស្រុកសន្ទុក ២នាក់, ស្រុកបារាយណ៍ ៧នាក់, ស្រុកតាំងគោក ៥នាក់ និងឆ្លងលើអ្នកដំណើរមកពីខេត្តកំពង់ចាមចំនួន ២នាក់ ។

ខេត្តកំពង់ធំគិតរហូតមកទល់នឹងពេលនេះ មាន អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់ ៦៩៤នាក់, ជាសះស្បើយឡើងវិញចំនួន ៣ពាន់ ១៥៤នាក់ និងមានអ្នក ស្លាប់ចំនួន ១១៥នាក់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner