ខេត្តកំពង់ធំ បិទផ្សារសាន់គរ ក្រោយការផ្ទុះឆ្លងនៃជំងឺកូវីដ១៩ (Video Inside)

នៅក្នុងខេត្តកំពង់ធំ នោះផងដែរ រដ្ឋបាលខេត្តបានប្រកាសបិទបណ្តោះអាសន្នផ្សារសាន់គរ នៃស្រុកកំពង់ស្វាយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

យោងតាមរដ្ឋបាលខេត្តផ្សារសាន់គរ ស្ថិតនៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ នឹងត្រូវបិទខ្ទប់ការចេញចូល និងផ្អាករាល់សកម្មភាពលក់ដូរនេះ ចាប់ផ្តើមពីថ្ងៃទី១១ កញ្ញា ស្អែកនេះ តទៅ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ។

សេចក្តីរាយការណ៍ចុងក្រោយបានបញ្ជាក់ដែរថា នៅក្នុង ខេត្តកំពង់ធំនេះ គេទើបបានរកឃើញឆ្លងវីរុស បំប្លែងថ្មី Deltaចំនួន ៥ករណីបន្ថែមទៀត ដែលនាំឲ្យការឆ្លងវីរុស សាហាវក្នុងខេត្តកំពង់ធំនេះ បានកើនដល់ ៦៧ករណីហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner