ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៦៦នាក់ (Video Inside)

ខេត្តឧត្តរមានជ័យបានបន្តរកឃើញការឆ្លងជំងឺកូវីដ១៩ លើមនុស្សចំនួន ៦៦នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខកើនឡើងចំនួន ១០នាក់ ធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាល ខេត្តការឆ្លងនៅថ្ងៃនេះ គឺជាករណីឆ្លងលើពលករដែលកំពង់ធ្វើចត្តាឡីស័កចំនួន ១៦នាក់, ឆ្លងលើពលករដែល ទើបត្រឡប់មកពីប្រទេសថៃចំនួន ៤នាក់ និង ៤៦នាក់ ទៀតជាករណីឆ្លងនៅក្នុងសហគមន៍ ដែលជាពលរដ្ឋនៅ ក្នុងស្រុកក្រុងសំរោង, ស្រុកបន្ទាយអំពិល, ស្រុកអន្លង់វែង និងនៅស្រុកត្រពាំងប្រាសាទ ។

ខេត្តឧត្តរមានជ័យ គិតមកទលនឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧ពាន់ ៤១៤នាក់, ជាសះស្បើយចំនួន ៣ពាន់ ៧៣៦នាក់ និងមានអ្នកស្លាប់សរុបចំនួន ១៤នាក់ ។ សេចក្តីរាយការណ៍ចុងក្រោយនូវបានបញ្ជាក់ផងដែរថា នៅ ក្នុងខេត្តឧត្តរមាន ជ័យនោះផងទៀតបានរកឃើញឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន ១១ ករណីបន្ថែមទៀត ដែល នាំឲ្យការឆ្លងវីរុសសាហាវក្នុងខេត្តនេះ បានកើនដល់ ២៨៧ ករណីហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner