ខេត្តព្រៃវែង ឆ្លងថ្មី២៨នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តព្រៃវែង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៨នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ថែមទៀតក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះ ៩នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត
ការឆ្លងនៅថ្ងៃនេះបានកើតលើពលរដ្ឋដែលមានទីលំនៅក្នុងក្រុងព្រៃវែងចំនួន ម្នាក់, ស្រុកស្វាយអន្ទរ ៧នាក់, ស្រុកកញ្ជ្រៀច ៤នាក់, ស្រុកបាភ្នំ ៣នាក់, ស្រុកព្រះស្ដេច ២នាក់, ស្រុកពាមរក៍ ២នាក់, ស្រុកពារាំង ម្នាក់, ស្រុក កំចាយមារ ម្នាក់, ស្រុកកំពង់ត្របែក ម្នាក់, ស្រុកស៊ីធរកណ្ដាល ម្នាក់ និងឆ្លងលើអ្នកដំណើរមកពីខេត្តកណ្ដាល ៣នាក់ និងខេត្តក្បូងឃ្មុំ ចំនួន ២នាក់ ។
ចំណែកអ្នកស្លាប់ថ្មីម្នាក់ទៀតនៅថ្ងៃនេះ គឺជាស្រ្តី អាយុ ៧៣ឆ្នាំ នៃស្រុក ពារាំង ។ ខេត្តព្រៃវែង គិតត្រឹមថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៦ពាន់ ៥៦នាក់, ជាសះស្បើយឡើងវិញ ៥ពាន់ ៥៧៣នាក់ និងមានអ្នកស្លាប់សរុបចំនួន ១២០នាក់ហើយ ៕