ខេត្តកែប ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើងទៅ

អត្ថបទដោយ៖
ធី ដា

នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវវិជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាសំាងកូវីដ-១៩ និងឯកឧត្ដម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត កែប បានអញ្ជើញជាអធិបតី ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ឡើងទៅ នៅភូមិសាស្ត្រ ខេត្តកែប ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានបញ្ជាក់ថា ប្រជាពលរដ្ឋទូទាំងខេត្តកែប បានចាក់វ៉ាក់សាំងដូសទី១ បានចំនួន ២៦,៧៥៩នាក់ ស្មើនឹង ១០៣%, ដូសទី២ ចំនួន ២៦,៩២០នាក់ ស្មើនឹង ៩៦% ដោយបានប្រើប្រាស់គ្រូពេទ្យចំនួនប្រាំក្រុម គ្រប់ឃុំ-សង្កាត់ ទូទាំងខេត្ត ដោយឡែកកុមារអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំង ដូសទី១ បានចំនួន ៤,៧៨៣នាក់ ស្មើនឹង ៧៤% និងដូសទី២កំពុងដំណើការចាក់ជារៀងរាល់ថ្ងៃ ។

សម្រាប់ក្រុមគ្រូពេទ្យ បុគ្គលិក សុខាភិបាលឯកជន បុគ្គលិកសុខាភិបាលស័្មគ្រចិត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងកងកំលាំងជួរមុខ ទូទាំងខេត្ត ទទួលបានវ៉ាក់សាំងដូសជម្រុញ ចំនួន ១,៩០៤នាក់ ស្មើនឹង ៨៦% នៃចំនួនសរុប ២,២១៩នាក់ ។

ឯកឧត្តម អភិបាលខេត្តកែប ក៏បានបញ្ជាក់អំពីស្ថានភាពជំងឺកូវីដ-១៩ ដែលក្នុងនោះមានអ្នកជំងឺសរុប ៤៨៣នាក់ បានព្យាបាលជាសះស្បើយចំនួន ៣៨៤នាក់ ,ស្លាប់ ២នាក់ និងកំពុងសម្រាកព្យាបាល ៩៧នាក់ ចំណែកអ្នកប៉ះពាល់ដែលដាក់ធ្វើចត្តាឡីស័កនៅផ្ទះចំនួន ៦០នាក់ ។

មានប្រសាសន៍ក្នុងពិធីប្រកាសបិទយុទ្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនអាយុ១៨ឆ្នាំ ឡើង ទៅ ក្នុងខេត្តកែប នោះ លោកជំទាវវិជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ការបង្កើតអោយមាននូវភាពស៊ាំក្នុងសហគមន៍ទប់ទល់ ទៅនឹងជំងឺកូវីដ-១៩ ជាយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅបើកដំណើរការជាប្រប្រតីឡើងវិញលើគ្រប់វិស័យ ហេតុនេះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានប្រកាស ផ្តល់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទស កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ពេលនេះសម្រេចបាន ប្រមាណជាង ៩០%ហើយ នៅទូទាំងប្រទេស ដែលនេះបង្ហាញអោយឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខមាលភាព និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ។

លោកជំទាវរដ្ឋលេខាធិការ ក៏បានកោតសរសើរខ្ពស់ចំពោះ រដ្ឋបាលខេត្តកែប លើយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដែលទទួលបានលទ្ធផលល្អ ទាំងការព្យាបាលអ្នកជំងឺកូវីដ ការស្រាវជ្រាវរកបុគ្គលប៉ះពាល់ រួមទាំង យុទ្ធនាការចាក់វ៉ាក់សាំង ដែលឈានដល់ការបិទបញ្ចប់ជុំទី១ ដោយជោគជ័យ ។ លោកជំទាវ បន្តថា ការបិទយុទ្ធនាក់ចាក់វ៉ាក់សាំងនេះ សម្រាប់តែប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងតែប៉ុណ្ណោះ ដោយឡែក កុមារអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំគឺនៅបន្តចាក់ជាធម្មតា។

លោកជំទាវ សុំឱ្យរដ្ឋបាលខេត្ត រក្សាវ៉ាក់សាំងមួយចំនួនសម្រាប់បងប្អូនដែលជាប់ចត្តាឡីស័ក និងពលករដែលទើបត្រឡប់មកពីបរទេស ដើម្បីឱ្យពួកគាត់មានឱកាសទទួលបាន វ៉ាក់សំាងសម្រាប់ជាកងការពារខ្លួន ក្នុងនោះដែរ លោកជំទាវ ក៏បានអំពាវនាវអោយបងប្អូនទាំងអស់នៅតែបន្តអនុវត្តវិធានការសុខាភិបាល បើទោះបីបានទទួលវ៉ាក់សាំងរួចហើយក្តី ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner