ខេត្តកែប នឹងត្រៀម បើកដំណើការសាលារៀនឡើងវិញ
ឯកឧត្តម សោម ពិសិដ្ឋ ឣភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការ ឯកភាពរដ្ឋបាលខេត្តកែប បានលើកឡើងនៅក្នុងកិច្ចប្រជុំគណ:បញ្ជាការរដ្ឋបាលខេត្តកែប កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ថា ខេត្តកែប នឹង ត្រៀម បើកដំណើការ សាលារៀន ឡើងវិញ ។
ឯកឧត្តមបាន បន្តទៀតថា ការបើកឲ្យដំណើការសាលារៀនឡើងវិញ គឺជាបញ្ហាមួយយ៉ាងសំខាន់ណាស់សម្រាប់មន្ត្រីដែលពាក់ពាន់ ពិសេស លោកប្រធានមន្ទីរ ឣប់រំ និង លោកប្រធានមន្ទីរ សុខាភិបាលខេត្ត ដែលត្រូវតែ យកចិត្ត ទុកដាក់បំផុតលើបញ្ហានេះ ។ ឯកឧត្តម ក៍បានសុំឲ្យ លោកប្រធានមន្ទីរឣប់រំយុវជននិងកីំ ឡាខេត្ត សហការជាមួយ ព្រិឹទ្ធាចារ្យ ឣាជ្ញាធរមូលដ្ឋានក្រសួងសុខាភិបាល ថាតើមូលដ្ឋានណាខ្លះ ដែលមានភាពស្ងប់ស្ងាត់ ឣាចធានាថាមិនមានជំងឺកូវីដ១៩ រួចដាក់គោលដៅពិនិត្យមើលថាតើសាលាណាខ្លះដែលត្រូវដាក់ឲ្យ ដំណើការ រៀនឡើងវិញបាន ហើយចំនួនសិស្ស មានចំនួនប៉ុន្មាណនាក់ ដែលត្រូវរៀន ។
លោកគ្រូឣ្នកគ្រូ ដែលត្រូវបង្រៀន ត្រូវតែបានចាក់ថ្នាំការពារកូវី១៩ ចំណែកសិស្សានុសិស្សវិញ ក៍ត្រូវបានចាក់ថ្នាំផងដែរ ហើយបើមិនទាន់បានចាក់ ត្រូវតែមកចាក់ឲ្យបានគ្រប់ៗគ្នា បើមិនដូច្នោះទេយើងនិងមិនឣាចមកបង្រៀន និងមករៀនបានទេ ។ លោកប្រធានមន្ទីរសុខាភិបាល ត្រូវចាត់មន្ត្រីសុខាភិបាល សំឣាត និងបាញ់ថ្នាំសម្លាប់មេរោគនៅតាមសាលា ឱ្យបានគ្រប់សាលាគោលដៅ ដែលត្រូវរៀបចំរៀនឡើងវិញ ដើម្មីធ្វើឣនាម័យ និងសម្លាប់មេរោគ ការពារកុំឱ្យឆ្លងរីករាលដាលដល់សាលាយើង ៕ Sila Sarin