ថៃគ្រោងចាក់វ៉ាក់សាំង Pfizer ដល់វ័យចាប់ពី១២ឆ្នាំ ខែក្រោយ
ក្រសួងសុខាភិបាលថៃបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ចាក់ជូនកុមារ និងយុវវ័យ អាយុចន្លោះពី១២ ទៅ១៨ឆ្នាំ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The Nation នាថ្ងៃទី១១ កញ្ញា ២០២១នេះ។
ផ្អែកតាមប្រភព រដ្ឋមន្ត្រីសុខាភិបាលបានឲ្យដឹងពីដំណឹងនេះ ក្នុងរយៈកិច្ចប្រជុំរបស់រដ្ឋបាលគ្រប់គ្រងស្ថានភាពកូវីដ១៩ នាថ្ងៃសុក្រ ម្សិលមិញ ដោយបញ្ជាក់ថា វ៉ាក់សាំង៤.៥លានដូស ត្រៀមចាប់ផ្តើមចាក់ជូនវ័យទាំងនេះ ចាប់ពីថ្ងៃខែតុលា តែត្រូវមានការអនុញ្ញាតពីអាណាព្យាបាលពួកគេសិន។
ផែនការចាក់វ៉ាក់សាំងនេះប្រកាសដាក់ចេញ ខណៈដែលក្រសួងអប់រំថៃ គ្រោងនឹងបើកទ្វារសាលារៀនឡើងវិញ នៅត្រឹមខែវិច្ឆិកា គឺចំពេលឆមាសទី២ នៃឆ្នាំសិក្សា២០២១៕ ប្រភពពី The Nation