វីដេអូ៖ តម្លៃនៃសន្តិភាពជាតិ
ពាក្យថា «សន្តិភាព» មួយម៉ាត់ ស្តាប់ទៅហាក់បីដូចជាសាមញ្ញណាស់ ប៉ុន្តែមានអត្ថន័យធំធេង លើសពីសម្បត្តិមហាសាលដែលមិនអាចកាត់ថ្លៃបាន។ បើយើងក្រឡេកទៅមើលអតីតកាលរាប់សតវត្សមកហើយ កម្ពុជាហាក់ពុំដែលស្គាល់នូវអ្វីដែលហៅថា «សន្តិភាព» នោះទេ។ ការធ្វើឱ្យមានសន្តិភាពជារឿងពិបាកមួយស្រាប់ទៅហើយ ប៉ុន្តែការថែរក្សាឱ្យបានសិ្ថតស្ថេរគង់វង្ស រឹតតែជាការងារមួយដ៏លំបាកទ្វេដង ដូច្នេះហើយដើម្បីថែរក្សាម្លប់ដ៏ត្រជាក់នៃសន្តិភាពនេះ ក្នុងនាមយើងជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ ពិតជាដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការថែរក្សានូវដើមឈើសន្តិភាព ដែលវីរៈជនយើងបានបូជា លះបង់អាយុជីវិត ដើម្បីសន្តិភាពនេះ ជូនដល់យើងជាអ្នកជំនាន់ក្រោយ។ហេតុដូច្នេះ យើងជាយុវជនជំនាន់ក្រោយ ត្រូវតែមានកាតព្វកិច្ចចូលរួមថែរក្សាសន្តិភាពដែលបានមកយ៉ាងលំបាកនេះ ឱ្យខាងតែបាន។ មានសន្តិភាព ទើបធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពប្រជាជនរស់នៅសម្បូរសប្បាយសុខសាន្ត។ មានសន្តិភាព ទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ បាត់បង់សន្តិភាព! បាត់បង់អ្វីៗគ្រប់បែបយ៉ាង!
#ក្អែកខ្មៅ #ព្រះរាជាណាចក្រកម្ពុជា #សន្ដិភាពជាតិ #នយោបាយឈ្នះ_ឈ្នះ