អូស្ត្រាលីកំពុងស្វែងរកវិធីសាស្រ្តទប់ទល់ ក្រោយអះអាងពីជោគជ័យក្នុងការបង្កើតវីរុសដែលដូចវីរុសកូរ៉ូណាថ្មីនៅចិន

អូស្រ្តាលី៖ អ្នកវិទ្យាសាស្ត្រមួយក្រុមនៅអូស្ត្រាលី នៅថ្ងៃទី២៩ ខែមករានេះ បានអះអាងពីជោគជ័យក្នុងការបង្កើតវីរុសកូរ៉ូណា ដោយយកគំរូតាមវីរុសកូរ៉ូណាថ្មី (2019n-CoV) មានប្រភពដើមមកពីទីក្រុងវូហាន ស្ថិតក្នុងគោលដៅរកវិធីសាស្ត្រទប់ស្កាត់ការរីករាលដាលនៃវីរុសដ៏គ្រោះថ្នាក់នេះ ។

វីរុសកូរ៉ូណាដែលក្រុមអ្នកវិទ្យាសាស្ត្រអូស្តា្រលីបង្កើតឡើងនេះ គឺយកគំរូចេញពីវីរុសកូរ៉ណានៅក្នុងខ្លួនអ្នកជំងឺម្នាក់ ដែលបានមកកាន់វិទ្យាស្ថាន ភីធើ ដូហឺធី នៅថ្ងៃទី២៤ខែមករានេះ។ បើតាមក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានខាងលើ សំណាក នៃវីរុសកូរ៉ូណានេះ នឹងត្រូវចែករំលែកជាមួយអង្គការសុខភាពពិភពលោក (WHO) និងមន្ទីរពិសោធន៍ជាច្រើននៅជុំវិញពិភពលោក ។

សូមបញ្ជាក់ផងដែរថា សំណាកវីរុសកូរ៉ូណានេះ ក៏នឹងត្រូវបានប្រើប្រាស់ក្នុងការ សាកល្បងលើការបង្កើតប្រព័ន្ធភាពសុំានៃរាង្គកាយមនុស្ស ដែលនឹងជួយដល់ការស្វែងរកវីរុសនៅក្នុងខ្លួនអ្នកជំងឺ ដែលមិនបានបង្ហាញរោគសញ្ញា ព្រមទាំងការបង្កើតវ៉ាក់សាំងជាដើម ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner