ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារ ចុះពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ៤០

ខេត្តកំពង់ឆ្នាំង ៖ ក្រោយពីស្ថានភាពទឹកភ្លៀង បានធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃនេះ បណ្ដាលឲ្យស្ថានភាពទឹកនៅអាងទឹកអន្លង់ជ្រៃ ប៉ែកខាងលើ ស្ថិតក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ មានការកើនឡើង ដែលតម្រូវឲ្យអាជ្ញាធរ និង មន្ត្រីជំនាញសម្រេចបើកទឹកបង្ហូរចុះមកស្ទឹងក្រាំងពន្លៃ ក្នុងបរិមាណ ជំនន់ទឹកភ្លៀងខ្លាំងពេក បណ្ដាលឲ្យហូរលិចលើផ្លូវជាតិ លេខ ៥ ដោយអន្លើៗន។

ស្ថិតក្នុងសា្ថនភាពទឹកកំពុងតែហូរលិចលើកំណាត់ផ្លូវជាតិ លេខ ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៣៩និងលេខ ៤០ ស្ថិតក្នុងភូមិពោធិឬទ្ឋិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ  កាលពីរសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង ដែលកំពុងតែហូរលើផ្លូវជាតិ នៅចំណុចខាងលើ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានស្នើដល់ក្រុមការងារសាងសង់របស់ក្រុមហ៊ុនជប៉ុន ដែលកំពុងតែសាងសង់ផ្លូវជាតិលេខ ៥ ជួយចាក់ដី និងថ្ម កិនបង្ហាប់ លើកឲ្យខ្ពស់ ដើម្បីសម្រួលក្នុងការធ្វើចរាចរណ៍ ជាមួយគ្នានេះសូមកាយ បង្ហូរទឹក តាមលូប្រអប់ធំៗដែលកំពុងតែបិទខ្ទប់ ដើម្បីឱ្យទឹកហូរនិងស្រកបានលឿន ។

ក្រុមហ៊ុនសាងសង់ផ្លូវជប៉ុន ក៏ទទួលយកសំណើររបស់អាជ្ញាធរខេត្ត  ហើយសន្យានឹងធ្វើឲ្យរៀបរយនៅថ្ងៃទី ១២ ខែកញ្ញានេះ ដើម្បីសម្រួលចរាចរណ៍ឲ្យបានស្រួលក្នុងការធ្វើដំណើររបស់បងប្អូន ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner