ចិននឹងផ្ដល់ជំនួយវ៉ាក់សាំង ៣ លានដូសបន្ថែមទៀត ដល់កម្ពុជា
រដ្ឋាភិបាលចិន នឹងផ្ដល់ជំនួយវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ចំនួន ៣លានដូសបន្ថែមទៀត ខណៈចិនបានផ្ដល់ជំនួយវ៉ាក់សាំងនេះ មកដល់ប្រទេសកម្ពុជា ចំនួន ៤លាន ៣សែនដូសរួចទៅហើយ។ នេះបើតាមការឲ្យដឹងពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សា ជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រី ការបរទេសចិន នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍បន្តថា គិតមកដល់ពេលនេះ ប្រទេសកម្ពុជា ទទួ លបាន វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ចំនួន២៦លាន ៨សែនដូស ពីប្រទេសចិន។ ក្នុងនោះ មានជំនួយឧបត្ថម្ភចំនួន ៤លាន ៣សែនដូស។ ជាមួយគ្នានេះ បើតាមរដ្ឋមន្ត្រីការបរទេសកម្ពុជាដដែល គឺ ឯកឧត្តម វ៉ាង យី បានប្រកាសថា រដ្ឋា ភិបាលចិន នឹងផ្ដល់ជំនួយវ៉ាក់សាំង ចំនួន៣លានដូសបន្ថែមទៀត ដល់ប្រទេសកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់បន្ថែមថា «គ្មានប្រទេសណាទេ នៅលើលោក បានជួយកម្ពុជា ដូចការដែលចិន ជួយយើងនេះ»៕
