សម្ដេចតេជោបញ្ជាក់ថា មិត្តភាពដែកថែប កម្ពុជា-ចិន នឹងកាន់តែខ្លាំងក្លាបន្ថែមទៀត ហើយសង្ឃឹមថា ចិន នឹងចូលរួមសម្ភោធជាផ្លូវការពហុកីឡដ្ឋានជាតិមរតតេជោ
ភ្នំពេញ៖ ក្នុងឱកាសអញ្ញើញជាអធិបតីភាព ពិធីប្រគល់-ទទួល វិមានកីឡដ្ឋាន នៃពហុកីឡាដ្ឋានជាតិ មរតកតេជោ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់ភាគីចិន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ក្ដីសង្ឃឹមថា ថ្នាក់នាំចិន នឹងចូលរួមសម្ភោធ ជាផ្លូវការ ពហុកីឡដ្ឋាន ជាតិមរតតេជោ នាពេលខាងមុខ។ ក្រោយពីទទួលបានសមិទ្ធផលថ្មីដ៏ធំនេះ ក៏ដូចជាជំនួយជាបន្តបន្ទាប់ពីប្រទេសចិន រួមទាំងជំនួយ និងការជួយសម្រសម្រួលក្នុងការទិញ និងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ មកចាក់ជូនប្រជាជនកម្ពុជា សម្ដេចតេជោ បានប្រកាសថា នេះមិនមែនជាការលេងសើចទេនៅពេលនិយាយថា៖ បើមិនឱ្យខ្ញុំពឹងចិន តើឱ្យខ្ញុំទៅពឹងនរណា?
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា មិត្តភាពដែកថែមរបស់កម្ពុជា និងចិន នឹងកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនអាចបែកបាក់គ្នានោះឡើយ បើទោះបីជាមានការលួងលោម និងការលើកឡើងរបស់ប្រទេសដទៃ ដែលមានចេតនាចង់បំបែកបំបាក់ មិត្តភាពរវាងកម្ពុជា និងចិនក៏ដោយនោះ។
ចំណែកឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងនៅក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោនេះដែរថា៖ ចិន និងកម្ពុជា និងបោះជំហានទៅជាមួយគ្នាជានិច្ច ហើយចិន ផ្តាចជ្ញារជួយកម្ពុជាឱ្យមានរីកចម្រើនជាបន្តបន្ទាប់ ៕ ដោយវណ្ណលុក


