គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកញ្ញា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១០.៩លាននាក់ ស្លាប់ជាង ២៤.៣ម៉ឺននាក់

អត្ថបទដោយ៖
ធី ដា

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១០,៩៩៤,៦៦៨នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៤៣,៩៦៨នាក់ផងដែរ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី ។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៦៧,៥១១នាក់ (ស្លាប់ ១៣៨,៨៨៩នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,២២៧,៣៦៧នាក់ (ស្លាប់ ៣៥,១៤៥នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៩៧៩,៦៩៨នាក់ (ស្លាប់ ២០,៧១១នាក់)
  • ថៃ ឆ្លងចំនួន ១,៣៨២,១៧៣នាក់ (ស្លាប់ ១៤,៣៥៣នាក់)
  • វៀតណាម ឆ្លងចំនួន ៦១៣,៣៧៥នាក់ (ស្លាប់ ១៥,២៧៩នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៣១,៨៣៣នាក់ (ស្លាប់ ១៦,៥៣០នាក់)
  • កម្ពុជា ឆ្លងចំនួន ៩៩,៥០៤នាក់ (ស្លាប់ ២,០៤០នាក់)
  • សិង្ហបុរី ឆ្លងចំនួន ៧១,៦៨៧នាក់ (ស្លាប់ ៥៨នាក់)
  • ទ្បាវ ឆ្លងចំនួន ១៧,៣៥៧នាក់ (ស្លាប់ ១៦នាក់)
  • ព្រុយណេ ឆ្លងចំនួន ៤,១៦៣នាក់ (ស្លាប់ ២១នាក់) ៕
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner