កីឡាករវាយកូនបាល់រុស្ស៊ី Medvedev ឈ្នះពាន US Open ជាលើកដំបូង ក្នុងអាជីព

Daniil Medvedev ឈ្នះពានរង្វាន់ Grand Slam ជាលើកដំបូងក្រោយយកឈ្នះកីឡាករ Novak Djokovic ៣សិត០ ក្នុងលទ្ធផល ៦-៤, ៦-៤ និង ៦-៤ នៅវគ្គផ្តាច់ព្រ័ត្រ US Open 2021 នាកីឡដ្ឋាន Arthur Ashe ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ ជ័យជំនះរបស់ Daniil Medvedev គឺបានបញ្ចប់ការឈ្នះ Grand Slam លើកទី២១ ក្នុងអាជីពរបស់  Novak  Djokovic  ។

      Djokovic បានក្លាយកីឡាករវាយកូនបាល់ទី៣ បន្ទាប់ពីលោក Don Budge (១៩៣៨) និង Rod Laver (១៩៦២, ១៩៦៩) ដើម្បីដណ្តើមយកពានរង្វាន់ធំៗទាំងបួន ក្នុងឆ្នាំតែមួយ ។

     គួរបញ្ជាក់ថា កីឡាកររុស្ស៊ី Daniil Medvedev បានបង្ហាញទម្រង់លេងដ៏អស្ចារ្យជាមួយនឹងជ័យជំនះគួរឱ្យភ្ញាក់ផ្ញើល នៅពានរង្វាន់ US Open 2021  ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner