អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២២៥លាន ៤៦ម៉ឺននាក់ ស្លាប់ជាង ៤លាន ៦៤ម៉ឺននាក់ និងជាសះស្បើយជាង ២០២លាននាក់

អត្ថបទដោយ៖
ធី ដា

បរទេស ៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទទី១៣ ខែកញ្ញា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២២៥, ៤៦៩,៩៨០នាក់ហើយ ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៦៤៤,០២៨នាក់ និងជាសះស្បើយឡើងវិញ ២០២,០៣៧,០៨១នាក់ ។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤១,៨៥៣,៣៦២នាក់ ស្លាប់ចំនួន ៦៧៧,៩៨៨នាក់ និងជាសះស្បើយចំនួន ៣១,៨៧១,៨៦៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៣,២៦៣,៥៤២នាក់ ស្លាប់ចំនួន ៤៤២,៩០៧នាក់ និងជាសះស្បើយ ៣២,៤៣៦,៧០៤នាក់ ។


ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២០, ៩៩៩,៧៧៩នាក់ ស្លាប់ ៥៨៦,៨៨២នាក់ និងជាសះស្បើយ ២០,០៥០,៤៧១នាក់ ៕ ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ ៖

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner