សហរដ្ឋអាមេរិកស្នើបញ្ជូនក្រុមអ្នកជំនាញបង្ការជម្ងឺរបស់ខ្លួនទៅកាន់ចិន ដើម្បីសហការជាមួយមន្រ្តីមូលដ្ឋានទប់ស្កាត់វីរុសកូរ៉ូណា

សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកបានស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលចិន ដើម្បីបញ្ជូនក្រុមអ្នកជំនាញនៃមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) មកសហការជាមួយមន្ដ្រីសុខាភិបាលចិន ។

ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី២៩ ខែមករានេះ រដ្ឋលេ ខាធិការទទួលបន្ទុកសុខាភិបាល និងសេវាកម្មអាមេរិកលោក អាឡិច អាហ្សា បានបញ្ជាក់ថា នាយកដ្ឋានរបស់លោកកំពុងរង់ចាំការឆ្លើយតបពីរដ្ឋាភិបាលចិនចំពោះសំណើនេះ ហើយអ្នកជំនាញដែលត្រៀមបញ្ជូនទៅនោះ នឹងធ្វើការក្រោមអំណាចរបស់អង្គការសុខភាពពិភពលោក WHO ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានអះអាងថា ក្រុមអ្នកជំនាញរបស់ខ្លួនកំពុងចាប់ផ្ដើមអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាថ្មី ដែលមានប្រភពដើមមកពីទីក្រុងអ៊ូហាន ប្រទេសចិន ហើយក៏បានជំរុញឱ្យប្រទេសចិនបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរសុខាភិបាលអន្តរជាតិផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner