ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦២៩នាក់, ជាសះស្បើយ ៤២២នាក់, ស្លាប់ចំនួន ៩នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦២៩នាក់, អ្នកជំងឺចំនួន ៤២២នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួនន៩នាក់ ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១០០,១៣៣នាក់, អ្នកជាសះស្បើយសរុបចំនួន ៩៤,៣២៦នាក់, ស្លាប់សរុបចំនួន២,០៤៩នាក់ ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
