ជប៉ុនយកយន្តហោះដឹកពលរដ្ឋខ្លួនចេញពីទីក្រុងអ៊ូហានរួចហើយ ករណីវីរុសកូរ៉ូណា

ប្រទេសជប៉ុនបានសម្រេចផែនការរបស់ខ្លួន និងជាប្រទេសដំបូងបំផុត ដែលបានទៅដឹកពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងអ៊ូហាននៃខេត្ត ហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ត្រឡប់មកដល់ទីក្រុងតូក្យូតាមរយៈជើងហោះពិសេស នៅព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។
ជើងហោះហើរខាងលើនេះ បានចុះចតនៅព្រលានយន្តហោះហាណេដា (Haneda) នៅវេលាម៉ោង ៨៖៤៥នាទីព្រឹកម៉ោងទីក្រុងតូក្យូ ដោយមន្ត្រីជប៉ុនបានអះអាងថា នៅលើយន្តហោះនោះមានមនុស្សសរុប ២០៦នាក់។

កាលពីថ្ងៃអង្គារម្សិលមិញនេះ មន្ត្រីរដ្ឋាភិបាលជប៉ុនបានលើកឡើងថា ជនជាតិជប៉ុនដែលត្រូវបានជម្លៀសមកវិញ ដោយស្ម័គ្រចិត្តនោះ នឹងត្រូវទទួលការធ្វើតេស្តសុខភាពពេលដល់ព្រលានយន្តហោះជប៉ុន ហើយបើគ្មានបញ្ហាអ្វី ពួកគេនឹងអាចចេញទៅផ្ទះបាន ប៉ុន្តែពួកគេក៏ត្រូវស្ថិតនៅក្នុងផ្ទះសិន ដើម្បីពិនិត្យអការៈបន្តផងដែរ (យ៉ាងហោចណាស់ ១៤ថ្ងៃ) ក្រោមដំបូន្មានរបស់ពេទ្យជំនាញ។ អាជ្ញាធរជប៉ុនបានប្រកាសឲ្យដឹងថា អ្នកឆ្លងវីរុសកូរ៉ូណាថ្មីពីចិនបានកើនឡើង ដល់ ០៧នាក់នាក់ហើយគិតត្រឹមព្រឹកថ្ងៃពុធនេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner