អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២២៥លាន៤៨ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៦៤ម៉ឺននាក់ និងជាសះស្បើយ២០២លាន៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២២៥លាន៤៨ម៉ឺន២ពាន់៩៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៦៤ម៉ឺន៤ពាន់២២០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២០២លាន៧ម៉ឺន១ពាន់១០៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤១លាន៨៥ម៉ឺន៣ពាន់៣៦២នាក់ ស្លាប់ចំនួន៦៧ម៉ឺន៧ពាន់៩៨៨នាក់ និងជាសះស្បើយចំនួន៣១លាន៨៧ម៉ឺន១ពាន់៨៦៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៣លាន២៦ម៉ឺន៤ពាន់១៧៥នាក់ ស្លាប់៤៤ម៉ឺន២ពាន់៩០៧នាក់ និងជាសះស្បើយ៣២លាន៤៤ម៉ឺន៧ពាន់៣២នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៩៩ម៉ឺន៩ពាន់៧៧៩នាក់ ស្លាប់ចំនួន៥៨ម៉ឺន៦ពាន់៨៨២នាក់ និងជាសះស្បើយ២០លាន៥ម៉ឺន៤៧១នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner