អង្គការសហប្រជាជាតិ៖ ៩៣%នៃប្រជាជនអាហ្វហ្គានីស្ថានមិនបានទទួលទានអាហារគ្រប់គ្រាន់ឡើយ
កាប៊ុល៖ អង្គការសហប្រជាជាតិកំពុងជំរុញឱ្យសហគមន៍អន្តរជាតិពង្រីកការផ្តល់ជំនួយដល់ប្រជាជនអាហ្វហ្គានីស្ថានជាបន្ទាន់ ព្រោះ៩៣ភាគរយនៃពួកគេមិនបានទទួលទានអាហារគ្រប់គ្រាន់ទេ ចាប់តាំងពីក្រុមតាលីបង់បានឡើងកាន់អំណាចកាលពីពាក់កណ្តាលខែសីហា។
ជនជាតិអាហ្វហ្គានីស្ថានជាច្រើនត្រូវបានគេដកហូតនូវប្រាក់ចំណូលជាសាច់ប្រាក់ ដោយពេលនេះពួកគេបានបាត់បង់ការងារ ហើយធនាគារនៅតែបិទទ្វារ។ស្ថានភាពរបស់ពួកគេកាន់តែធ្ងន់ធ្ងរឡើង ជាមួយនឹងការខ្វះស្បៀងអាហារស្រួចស្រាវ និងការកើនឡើងនៃតម្លៃអ្នកប្រើប្រាស់។ នៅរដ្ឋធានីកាប៊ុល ប្រជាជនដែលផ្លាស់ទីលំនៅពីទូទាំងប្រទេសកំពុងរស់នៅក្នុងតង់ ដែលរៀបចំនៅខាងក្រៅនៅក្នុងឧទ្យាន និងទីកន្លែងផ្សេងទៀត។ ពួកគេជាច្រើនអាចរស់រានមានជីវិតដោយអាស្រ័យលើអាហារដែលផ្តល់ដោយអ្នកដែលចង់នៅក្បែរនោះ។
នៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធើណិត កាលពីថ្ងៃចុងសប្តាហ៍មុននេះ អនុប្រធានតំបន់របស់កម្មវិធីស្បៀងអាហារពិភពលោកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលោកស្រី Anthea Webb បាននិយាយថា អង្គការស្បៀងអាហារពិភពលោកWFP កំពុងសុំជំនួយ ដើម្បីចៀសវាងកុំឱ្យស្តុកស្បៀងអាហារអស់ក្នុងខែតុលា។លោកបាននិយាយដូច្នេះថា ឥឡូវនេះ វាជាការប្រកួតប្រជែងជាមួយពេលវេលានិងព្រិល ដើម្បីផ្តល់ជំនួយសង្គ្រោះជីវិតដល់ប្រជាជនអាហ្វហ្គានីស្ថានដែលត្រូវការវាបំផុត៕ ប្រភព៖ NHK


