វៀតណាមព្យាបាលអ្នកជំងឺវីរុសកូរ៉ូណាថ្មីម្នាក់បានជាឡើងវិញ

កាលពីម្សិលមិញ អ្នកជំងឺម្នាក់ក្នុងចំណោមអ្នកមានផ្ទុកជំងឺឆ្លងកូរ៉ូណាថ្មី២នាក់ ត្រូវបានក្រុមគ្រូពេទ្យវៀតណាមព្យាបាលឲ្យជាសះស្បោយឡើងវិញ នេះបើតាមការអះអាងពីក្រសួងសុខាភិបាលវៀតណាម។ ក្រសួងឲ្យដឹងថា លោក Li Zichao ដែលរស់នៅក្នុងខេត្ត Long An ត្រូវបានគេបញ្ជាក់ថាជាអ្នកឆ្លងវីរុសកូរ៉ូណាថ្មីមុនគេក្នុងប្រទេសវៀតណាម។

លោកបានឆ្លងវីរុសនេះមកពីឪពុករបស់ខ្លួន ដែលធ្វើដំណើរមកលេងពីទីក្រុង Wuhan កាលពីថ្ងៃទី ១៣ខែមករា។ ប៉ុន្តែ ក្រោយការយកចិត្តទុក្ខដាក់ព្យាបាលពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ Cho Ray ឥឡូវនេះលោក Li អាចដកដង្ហើមជាធម្មតា មានស្មារតីរឹងប៉ឹង អាចញ៉ាំនិងគេងបានប្រសើរជាងមុន លែងមានអាការគ្រុនផ្ដាសាយ និងអាចធ្វើការងារប្រចាំថ្ងៃបានទៀតផង។

ជាមួយគ្នាដែរ ឳពុករបស់លោក ក៏កំពុងតែធូរស្បើយជាមុនផងដែរ ដោយអាចដកដង្ហើមបានតាមសម្រួលជាមួយជំនួយពីបំពង់ខ្យល់អុកស៊ីសែន ហើយមានសម្ពាធឈាមល្អប្រសើរ។តាមការថតម៉ាស៊ីន X-ray បង្ហាញថាការរលាកសួតរបស់លោក មិនមានការវិវត្តទៀតនោះទេ។ ទោះយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យកំពុងរង់ចាំការធ្វើតេស្ដលើអ្នកជំងឺខាងលើបន្ដទៀត ដើម្បីសន្និដ្ឋានសម្រេចថាលោកបានជាសះស្បើយដាច់ពីវីរុសកូរ៉ូណានេះឬយ៉ាងណា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner