លោក ចូ បៃដិន អំពាវនាវអោយរួបរួមជាតិក្នុងពិធីរំលឹកខួបព្រឹត្តិការណ៍មហាភេវរកម្ម ១១ កញ្ញា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើការអំពាវនាវអោយមានការរួបរួមជាតិនៅក្នុងសារវីដេអូដែលចេញផ្សាយ ដើម្បីជាការចងចាំអ្នកដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារភេវរកម្ម ១១ កញ្ញា ២០០១ នៅសហរដ្ឋអាមេរិក ក៏ដូចជាដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ពួកគេ។
សេតវិមានបានបង្ហោះវីដេអូនេះនៅលើបណ្តាញសង្គម Twitter ក្នុងឱកាសពិធីរំលឹកខួបព្រឹត្តិការណ៍មហាភេវរកម្ម ១១ កញ្ញា ២០១១។ លោក បៃដិន បាននិយាយថា មិនថាពេលវេលាបានកន្លងផុតទៅទេ ការរំលឹកពីការវាយប្រហារ “នាំឱ្យអ្វីៗត្រលប់មកវិញយ៉ាងឈឺចាប់ ដូចជា អ្នកទើបតែទទួលបានព័ត៌មានកាលពីប៉ុន្មានវិនាទីមុន”។ លោកបន្តថា បន្ទាប់ពីការវាយប្រហារ ជនជាតិអាមេរិកបានឃើញ អ្វីដែលកម្រមានណាស់ ដែលជាអារម្មណ៍ពិតនៃការរួបរួមជាតិ ការរួបរួមនិងភាពរឹងមាំ សមត្ថភាពក្នុងការស្តារ និងជួសជុល នៅពេលប្រឈមមុខនឹងរបួស។ អ្វីដែលគួរអោយកត់សម្គាល់នោះ ក្នុងអំឡុងពិធីផ្លូវការនៃការរំលឹកខួបព្រឹត្តិការណ៍មហាភេរវកម្មនៅសហរដ្ឋអាមេរិក «១១ កញ្ញា» ដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុងញូយ៉ក ក្រុងស៊ែងស្វៀល នៃរដ្ឋភែនស៊ីលវេនៀ និងរដ្ឋធានីវ៉ាស៉ីនតោន នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេសង្កេតឃើញថា អវត្តមាន។
សូមរំលឹកថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១ ក្រុមភេរវករចំនួន១៩នាក់ បានប្លន់យកយន្តហោះអ្នកដំណើរអាមេរិកចំនួន៤គ្រឿង ដែលផ្ទុកសាំងពេញៗ ដើម្បីបញ្ជាឲ្យហោះបំបុកនៅតាមគោលដៅខាងលើ។ ការវាយប្រហារភេរវកម្មដ៏កក្រើកនោះ បានផ្តាច់ជីវិតមនុស្សសរុប២,៩៧៧នាក់នៅទីក្រុងញូយ៉ក ក្រុងស៊ែងស្វៀល និងរដ្ឋធានីវ៉ាស៊ីនតោន៕ ប្រភព៖ NHK





