ប្រធានាធិបតីចិនស្វាគមន៍ចំពោះការចូលរួមរបស់អង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី

ចិន៖ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានថ្លែងថា រូបលោកសូមស្វាមន៍ចំពោះការចូលរួមរបស់អង្គការសុខភាពពិភពលោក WHO ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី និងគ្រប់គ្រងការរីករាលដាលនៃវីរុសផ្លូវដង្ហើមដ៏គ្រោះថ្នាក់នេះ ។
បន្ថែមលើនេះ លោក ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងនៅតែបន្តធ្វើការងារជាមួយសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់សុខាមាលភាពសាធារណៈក្នុងតំបន់ និង សកលលោក ។

ការកត់សម្គាល់បែបនេះរបស់លោក ស៊ី ត្រូវបានធ្វើឡើងស្របពេលដែលភ្នាក់ងារអង្គការសហប្រជាជាតិនៅថ្ងៃទី២៨ ខែមករានេះបានបញ្ជាក់ថា ចិនបានយល់ព្រមឱ្យអង្គការសុខភាពពិភពលោកបញ្ជូនក្រុមអ្នកជំនាញអន្តរជាតិឱ្យបានឆាប់ ដើម្បីបង្កើនការយល់ដឹងអំពីវីរុសថ្មី និងធ្វើការឆ្លើយតបជាសកលចំពោះការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល០២ថ្ងៃរបស់ប្រធានអង្គការសុខភាពពិភពលោក លោក ថេតត្រូស អេដហានំ ហ្គីប៊្រីយ៉េសស៊ូ ដែលបានជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក្រុមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីការបរទេសចិននោះ អង្គការសុខភាពពិភពលោកនេះ បាននិយាយថា ការយល់ដឹងកាន់តែច្រើនអំពីសមត្ថភាពនៃការឆ្លងវីរុសពីមនុស្សទៅមនុស្សមានភាពបន្ទាន់ ដើម្បីផ្តល់យោបល់ដល់ប្រទេសដទៃៗទៀត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner