ម៉ាឡេស៊ី និង ជប៉ុនមានចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីកើនឡើងដល់៧នាក់ដូចគ្នា ខណៈអ្នកស្លាប់កើនដល់១៣២នាក់
ជប៉ុន៖ អ្នកឆ្លងវីរុសកូរ៉ូណាថ្មីពីចិនបានកើនឡើងដល់០៧នាក់នាក់ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមករានេះ ក្នុងនោះម្នាក់ត្រូវបានគេរកឃើញថា បានឆ្លងនៅក្នុងប្រទេសជប៉ុនផ្ទាល់ ខណៈអ្នកឆ្លងមុនៗទៀត គឺពួកគេសុទ្ធតែធ្លាប់ធ្វើដំណើរទៅទីក្រុងអ៊ូហាន ប្រទេសចិន ។
នៅថ្ងៃដដែលនេះ ម៉ាឡេស៊ីក៏បានប្រកាសពីការកើនឡើងនៃចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ដែលត្រូវបានរកឃើញផងដែរ គឺមានរហូតដល់០៧ករណីហើយ ដោយពួកគេទាំងអស់សុទ្ធតែធ្លាប់ធ្វើដំណើរទៅកាន់ទីក្រុងអ៊ូហាន ។ ហើយរហូតមកទល់នឹងពេលនេះ ចំនួនមនុស្សបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមដ៏គ្រោះថ្នាក់នេះបន្តកើនឡើងដល់១៣២នាក់ និងប្រមាណ៦.០០០នាក់ផ្សេងទៀតបានឆ្លង ។
ខាងក្រោមជាតួលេខតាមបណ្តាប្រទេស ទីក្រុង និងកោះជុំវិញពិភពលោកដែលឆ្លងមេរោគ៖ ១៖ប្រទេសចិន ឆ្លង៥.៩៧៤នាក់ ក្នុងនោះស្លាប់១៣២នាក់ ២៖ ថៃ១៤ករណី ៣៖ ទីក្រុងហុងកុង ០៨ករណី ៤៖ កោះតៃវ៉ាន់ ០៨ករណី ៥៖ ជប៉ុន០៧ករណី ៦៖ ទីក្រុងម៉ាកាវ ០៧ករណី ៧៖ ម៉ាឡេស៊ី ០៧ករណី ៨៖ សិង្ហបុរី ០៧ករណី ៩៖ អូស្ត្រាលី ០៥ករណី ១០៖ សហរដ្ឋអាមេរិក ០៥ករណី ១១៖ បារាំង ០៤ករណី ១២៖ កូរ៉េខាងត្បូង ០៤ករណី ១៣៖ កាណាដា ០៣ករណី ១៤៖ វៀតណាម ០២ករណី ១៥៖ កម្ពុជា ០១ករណី ១៦៖ អាល្លឺម៉ង់ ០១ករណី ១៧៖ នេប៉ាល់ ០១ករណី និង១៨៖ ស្រីលង្កា ០១ករណី ៕ធ.ដ